Connect with us

ព័ត៌មានអន្ដរជាតិ

ជោគជ័យខ្លាំងឡើងៗ លោក ប្រាយុទ្ធ ឲ្យបង្កើតគណៈកម្មាធិការ សិក្សាយកថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ទៅព្យាបាលកូវីដ

បានផុស

នៅ

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានណែនាំឲ្យអាជ្ញាធរ បង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាពីការប្រើប្រាស់ថ្នាំដែលផលិតពីស្មៅប្រមាត់មនុស្ស យកទៅព្យាបាលអ្នកជំងឺ កូវីដ រោគសញ្ញាស្រាល។

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ដែលត្រូវបានកោះប្រជុំ ដើម្បីពិភាក្សាអំពីវិធានការបន្ថែម ក្នុងគោលបំណងជួយទប់ស្កាត់ការផ្ទុះឡើងនៃ ជំងឺកូវីដ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈ លោក Anutin Charnvirakul ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការនេះ។

គណៈកម្មាធិការនេះ នឹងសម្របសម្រួលការសិក្សាលើសុវត្ថិភាពនិងប្រសិទ្ធភាព របស់ស្មៅប្រមាត់មនុស្ស លើអ្នកជំងឺកូវីដ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ឱសថបុរាណរបស់ថៃផងដែរ។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Somsak Thepsutin ដែលបានជំរុញឲ្យរដ្ឋាភិបាល បង្កើនការប្រើប្រាស់ឱសថបុរាណលើអ្នកជំងឺកូវីដ ដែលមានរោគសញ្ញាស្រាល។ ហើយរឿងនេះផងដែរ បានកើតឡើងចំពេលមានកង្វះខាតវ៉ាក់សាំង ដែលនាំឲ្យមានការរិះគន់ដល់រដ្ឋាភិបាល។

សំណើរបស់លោក បានភ្ជាប់មកជាមួយភ័ស្តុតាងបង្ហាញពីភាពជោគជ័យរបស់នាយកដ្ឋានកែប្រែ ក្នុងការព្យាបាលអ្នកទោសចំនួន ១២,៣៧៦ នាក់ ដែលបានឆ្លងមេរោគកូវីដ ដោយប្រើស្មៅប្រមាត់មនុស្ស។

មុនពេលចេញវេជ្ជបញ្ជាឱសថបុរាណ ដល់អ្នកទោសដែលឆ្លងរោគ លោក Somsak បាននិយាយថា លោកបានសិក្សាព័ត៌មានពីនាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃ ដែលបានណែនាំឲ្យប្រើឱសថផលិតពីស្មៅប្រមាត់មនុស្ស កម្រិត ១៨០ មីលីក្រាម រយៈពេល ៥ ថ្ងៃជាប់ៗគ្នា លើអ្នកជំងឺដែលមានរោគសញ្ញាស្រាល។

ដោយលើកឡើងពីការស្រាវជ្រាវដដែលនេះ លោករដ្ឋមន្រ្តីបាននិយាយថា ស្មៅប្រមាត់មនុស្សចំនួន ៦០០ គីឡូក្រាម អាចប្រែក្លាយទៅជាថ្នាំចំនួន ៣៧៥,០០០ គ្រាប់។

លោកបន្តថា ថ្នាំសរុបចំនួន ៣.១ ពាន់លានគ្រាប់ នឹងត្រូវការសម្រាប់គ្របដណ្ដប់លើជនជាតិថៃទាំងអស់។

ឥឡូវនេះ នាយកដ្ឋានកែប្រែ មានគម្រោងផលិតឱសថបុរាណប្រហែល ៥០ លានគ្រាប់ ក្នុងរយៈពេល ៤ ខែទៀត ជាមួយគោលដៅចេញវេជ្ជបញ្ជាដល់ប្រហែល ៥០ ភាគរយនៃចំនួនអ្នកជាប់ពន្ធនាគារ។

ដោយសារតែគុណប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ ស្មៅប្រមាត់មនុស្ស បានក្លាយជាដំណាំរកប្រាក់ចំណូល ដែលឥឡូវនេះមានតម្រូវការខ្ពស់ក្នុងវិស័យនាំចេញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ឱសថបុរាណព្យាបាលកូវីដ កំពុងត្រូវប៉ាន់នៅ ថៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣២ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម