ព័ត៌មានជាតិ
ក្រុមឈ្មួញដឹកដីលក់កំពុងបំផ្លាញផ្លូវស្ទើរក្លាយជាប្រឡាយក្នុងក្រុងដូនកែវ
ខេត្តតាកែវ៖ ប្រជាពលរដ្ឋក្រុងដូនកែវមិនពេញចិត្តនឹងក្រុមឈ្មួញដែលធ្វើអាជីវកម្មដឹកដីលក់ដូចហែរកឋិនក្នុងក្រុង បង្កការខូចខាត់ផ្លូវខ្ទេចខ្ទីស្ទើរក្លាយជាប្រឡាយទឹកទៅហើយ។

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗផ្លូវដែលកំពុងរងផលប៉ះពាល់ ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ បានសំណូមពរដល់អាជ្ញាធរក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធខេត្តពិនិត្យចំពោះករណីនេះផង ថាតើគួរបណ្តោយឱ្យក្រុមឈ្មួញធ្វើអាជីវកម្មដោយបំផ្លាញផ្លូវសាធារណៈ ហើយយកលុយចូលហោប៉ៅខ្លួន ឬយ៉ាងណា។
ប្រជាពលរដ្ឋបន្តថា ទីតាំងចេញពីភោជនីយដ្ឋានសម្ផស្សអង្គរ ទៅកើតត្រង់ មានក្រុមហ៊ុនឡានដឹកដី ឆ្លងកាត់តាមផ្លូវនេះចេញចូល ឡើងបែកខូចអស់ហើយ ពិសេសម្ចាស់ក្រុមហ៊ុនឡានដឹកដីមិនបានខ្វល់ និងមិនឈូសឆាយធ្វើឱ្យបានស្អាតឡើងវិញងាយស្រួសធ្វើដំណើរនោះទេ ដោយទុកឱ្យផ្លូវខូចពិបាកធ្វើដំណើរ ថែមទាំងតៃកុងរថយន្តដឹកដីទាំងនោះបើកបរលឿនៗមិនសំចៃដៃទៀតផង។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក កង អាណាន់ អភិបាលក្រុងដូនកែវបានឱ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា លោកមិនទាន់ដឹងយ៉ាងម៉េចទេ ចាំលោកចុះទៅមើលសិនបានដឹង៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


