ព័ត៌មានអន្ដរជាតិ
បង្ហាញមូលហេតុ វីរុសបំប្លែងខ្លួន Delta ឆ្លងសាហាវ ធ្វើឲ្យគ្រប់គ្នាភ័យខ្លាច
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta ចំនួន ៦៧ ករណីបន្ថែមទៀតក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃ ៤ ដល់ ៥ ខែសីហាឆ្នាំ២០២១។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញអំពីមូលហេតុដែលវីរុសបំប្លែងខ្លួនឥណ្ឌាឬ Delta ឆ្លងខ្លាំងជាងគេ ហើយរាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស។

ក្រុមអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺខេត្តក្វាងទុង ប្រទេសចិន បានពិនិត្យមើលមនុស្សដែលឆ្លងវីរុសបំប្លែងខ្លួននេះ ឬក៏ត្រូវបានគេស្គាល់ផងដែរថា B.1.617.2។
ពួកគេរកឃើញថា វីរុសនេះបានបង្កាត់ពូជកាន់តែរហ័ស ហើយពូជមេរោគទាំងនោះ គឺកកើតឡើងក្នុងរយៈពេលខ្លីជាងវីរុបំប្លែងខ្លួនផ្សេងៗ ដែលគេរកឃើញពីមុន។

វីរុសបំប្លែងខ្លួន ដែលគេស្គាល់ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែកញ្ញាឆ្នាំមុនមួយនេះ ត្រូវបានក្រសួងសុខាភិបាលឥណ្ឌាអះអាងថាជា “វីរុសមានកំឡាយ២តង់” ព្រោះវាផ្ទុកនូវកំឡាយចំនួនពីរគឺ L452R និង E484Q។
L452R គឺជាកំឡាយដូចគ្នា ដែលត្រូវបានគេមើលឃើញក្នុងវីរុសបំប្លែងខ្លួនដែលមានដើមកំណើតនៅរដ្ឋកាលីហ្វ័រនីញ៉ា ចំណែក E484Q គឺស្រដៀងទៅនឹងកំឡាយដែលត្រូវបានគេឃើញនៅក្នុងវីរុសបំប្លែងខ្លួនប្រេស៊ីល “Gamma” និងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង “Beta”។

កំឡាយទាំងពីរនេះ កើតឡើងលើផ្នែកសំខាន់ៗនៃវីរុស ដែលអនុញ្ញាតឲ្យវាចូល និងឆ្លងកោសិកាមនុស្ស។
គួរបញ្ជាក់ថា ការស្រាវជ្រាវនេះ ត្រូវបានចេញផ្សាយតាមអ៊ីនធើណិតកាលពីដើមខែនេះ ហើយក្រុមអ្នកវិទ្យាសាស្រ្ត បានពិនិត្យទៅលើអ្នកជំងឺកូវីដចំនួន ៦២ នាក់ ក្នុងកំឡុងពេលនៃការផ្ទុះវីរុសបំប្លែងខ្លួន Delta លើកដំបូងនៅទីក្រុង ក្វាងចូវ នៃខេត្ត ក្វាងទុង ចន្លោះពីថ្ងៃទី ២១ ខែឧសភាដល់ថ្ងៃទី ១៨ ខែមិថុនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ៥ វិធី ជួយការពារ អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនឲ្យឆ្លង វីរុសបំប្លែងខ្លួន Delta
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


