Connect with us

ព័ត៌មានអន្ដរជាតិ

លោក Joe Biden តែងតាំងអតីតរដ្ឋមន្ត្រីការបរទេស John Kerry ឲ្យកាន់តំណែងធំមួយ

បានផុស

នៅ

អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក John Kerry នឹងត្រូវទទួលការងារជាប្រេសិតអាកាសធាតុនៅពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden ចូលកាន់តំណែង។

លោក Kerry គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលត្រូវបានតែងតាំងដោយក្រុមអន្តរកាលរបស់លោក Biden កាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអន្តរកាលរបស់លោក Biden បាននិយាយថា សម្រាប់តំណែងនេះ លោក Kerry នឹងត្រូវប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពេញម៉ោង។

លោក Kerry បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសក្នុងនាមសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦។ កិច្ចព្រមព្រៀងនេះបានប្តេជ្ញាចិត្តឲ្យប្រទេសនានាធ្វើការដើម្បីកំណត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោក។

ក្រោមការដឹកនាំរបស់លោក Trump សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដំបូងគេដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះជាផ្លូវការ។ ប៉ុន្តែលោក Biden បាននិយាយថា លោកគ្រោងនឹងចូលរួមកិច្ចព្រមព្រៀងនេះវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅឆ្នាំ២០១៩ លោក Trump បានបង្កើតសម្ព័ន្ធភាពនៃមេដឹកនាំពិភពលោកនិងអ្នកល្បីល្បាញដែលគេឲ្យឈ្មោះថា World War Zero ដើម្បីអំពាវនាវឲ្យមានសកម្មភាពរារាំងការផ្លាស់ប្តូរអាកាសធាតុនិងការបំភាយកាបូន។

លោក Kerry ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងអាណត្តិទី២របស់លោក Barack Obama។ អ្នកនយោបាយប្រជាធិបតេយ្យជើងចាស់រូបនេះបានចាញ់លោកប្រធានាធិបតី George W Bush ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៤។

គាត់ជាសមាជិកព្រឹទ្ធសភាអស់រយៈពេល២៨ឆ្នាំនិងជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទីបំផុត លោក ត្រាំ យល់ព្រមឲ្យមានការផ្ទេរអំណាចទៅលោក បៃដិន

ចុចអាន៖ Putin មិនទទួលស្គាល់ Biden ជាប្រធានាធិបតីអាមេរិក ដរាបណា Trump មិនសុខចិត្តចាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម