ព័ត៌មានជាតិ
លោក ជិន ម៉ាលីន៖ ការគាបសង្កត់ ដាក់ទណ្ឌកម្ម លែងមានឥទ្ធិពលទៀតហើយ
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នារសៀលនេះ លើកឡើងថា ការគាបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្ម លែងមានឥទ្ធិពលទៀតហើយ មានតែបង្ហាញកាយវិការមនុស្សធម៌អន្តរជាតិប៉ុណ្ណោះ។

លោក ជិន ម៉ាលីន លើកឡើងបែបនេះខណៈបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ក្នុងនោះសុទ្ធតែប្រទេសមហាអំណាច បានចាប់ផ្តើមប្រកាសផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ជាបន្តបន្ទាប់ដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ-១៩។
បើតាមលោក ជិន ម៉ាលីន បានបង្ហាញថា វ៉ាក់សាំងដែលជាជំនួយរបស់មិត្តចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀត បានមកដល់ជាបន្តបន្ទាប់ ហើយក៏មានមួយចំនួនទៀត នឹងមកក្នុងពេលឆាប់ៗខាងមុខនេះ។ លោក មានប្រសាសន៍ថា នេះជាទង្វើ និងកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាចគួរប្រកាន់យក ក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគកូវីដ-១៩នាពេលនេះ ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់ នាពេលបច្បុន្ននេះ។

លោក ជិន ម៉ាលីន អះអាងថា នៅក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូលបច្ចុប្បន្ននេះ ការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់ របស់មហាអំណាច ដោយធ្វើការគាបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្ម លើប្រទេសតូចតាចទន់ខ្សោយ លែងមានឥទ្ធិពលទៀតហើយ ហើយក៏មិនមែនជាមធ្យោបាយការទូតបែបស៊ីវីល័យទៀតដែរ។ តែផ្ទុយទៅវិញ មានតែការប្រកួតប្រជែងគ្នាក្នុងការជួយទៅដល់ប្រទេសតូចតាចទន់ខ្សោយទាំងអស់នោះទៅវិញទេ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាពជាង។
គួរបញ្ជាក់ថា ដើម្បីចូលរួមចំណែកនៅក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ រដ្ឋាភិបាលចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានផ្តល់ជំនួយវ៉ាក់សាំងជាបន្តបន្ទាប់ដល់កម្ពុជា ហើយក៏បានជួយសម្រួលដល់ការបញ្ជាទិញវ៉ាក់សាំងរបស់កម្ពុជាផងដែរ។ ក្រៅពីរដ្ឋាភិបាលចិន ជប៉ុនបានផ្តល់ជំនួយវ៉ាក់សាំងចំនួន១លាន់ដូស សហរដ្ឋអាមេរិកជាង១លានដូស ហើយអង់គ្លេសក៏បានប្រកាសផ្តល់វ៉ាក់សាំងដល់កម្ពុជាជាង៤១ម៉ឺនដូសផងដែរ៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


