សេដ្ឋកិច្ច
រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជាង ១៦ម៉ឺនតោន
ភ្នំពេញ៖ នៅក្នុងរយៈពេល ៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសមានចំនួន ១៦១ ២២៨,៥៥ តោន មានការកើនឡើងចំនួន ២៤៧,៩២% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមច្រើនជាងគេ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថាក្នុងចំណោមផ្លែស្វាយស្រស់ ១៦១ ២២៨,៥៥ តោនបាននាំចេញទៅទីក្រុងហុងកុងចំនួន ៥០,៧៨តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨តោន ប្រទេសគុយវ៉ែតចំនួន ០,០១ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០តោន ប្រទេសថៃចំនួន ២១ ២១៩,២៨តោន ប្រទេសវៀតណាមចំនួន ១៣៩ ៦០៦,៦៨តោន និងប្រទេសចិនចំនួន
២១១,២២តោន។

ដោយឡែកកម្ពុជាក៏បាននាំដំណាប់ស្វាយមានចំនួន ១៣៥២៤,៥តោន មានការកើនឡើងចំនួន ១៩៤,១៨% បាននាំចេញទៅប្រទេសចិនចំនួន ១១ ០៩៥,៥៩តោន ប្រទេសជប៉ុនចំនួន ៥១២,៥០តោន ប្រទេសកូរ៉េចំនួន ១៤,៥៦តោន ប្រទេសហ្វីលីពីន ចំនួន ៧៣៥,៦៩តោន ប្រទេសថៃចំនួន ១០៦៤,៦១តោនសហរដ្ឋអាមេរិកចំនួន ៨,៥៦តោន ប្រទេសវៀតណាម ចំនួន ៧៦,៨០តោន ចក្រភពអង់គ្លេស ១៦,១៤តោន និងប្រទេសកាហ្សាក់ស្ថានចំនួន០,០៥តោន។

ក្រៅពីនេះកម្ពុជាក៏នាំចេញ ទឹកស៊ីរ៉ូស្វាយមានចំនួន ៤០៦៩,៦២តោនមានការកើនឡើងចំនួន ៧៩,១៦% នាំចេញទៅប្រទេសចិនមានចំនួន១៤៨តោន និងប្រទេសហ្វីលីពីនចំនួន ៣ ៩២១,៦២តោន៕
អត្ថបទ៖ សំអឿន
ចុចអាន៖ កសិករនីន រិទ្ធីចាប់របរចិញ្ចឹមកង្កែប៥ ឆ្នាំ ធ្វើឱ្យជីវភាពធូរធាជាងមុន
ចុចអាន៖ ៧ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសជាង៥លានតោន កើនឡើងជាង៨៧%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


