ព័ត៌មានអន្ដរជាតិ
ថតជាប់អាចម៍ផ្កាយផ្ទុះភ្លឺចិញ្ចាចលើមេឃក្នុងប្រទេស ប្រេស៊ីល (មានវីដេអូ)
អាចម៍ផ្កាយដ៏ភ្លឺចិញ្ចាចមួយបានហោះកាត់ហើយផ្ទុះលើមេឃក្នុងប្រទេសប្រេស៊ីល។
បាតុភូតនេះត្រូវបានថតជាប់ដោយកាមេរ៉ារបស់មជ្ឈមណ្ឌល Heller and Jung Space Observatory កាលពីថ្ងៃចន្ទនៅពេលវាចូលក្នុងបរិយាកាសផែនដី។

ប្រព័ន្ធឃ្លាំមើលរបស់មជ្ឈមណ្ឌលនេះដែលមានទីតាំងក្នុងទីក្រុង Taquara បានកត់ត្រាថា អាចម៍ផ្កាយនេះបានផ្ទុះនៅចម្ងាយប្រមាណ៧៤៣គីឡូម៉ែត្រក្បែរព្រំដែនរវាងរដ្ឋ Rio Grande do Sul និងប្រទេសអ៊ុយរូហ្គាយប្រហែលម៉ោង២និង៣១នាទីទៀបភ្លឺ។
លោក Carlos Fernando Jung ប្រធានតំបន់ភាគខាងត្បូងនៃបណ្តាញឃ្លាំមើលអាចម៍ផ្កាយប្រេស៊ីលបាននិយាយថា អាចម៍ផ្កាយនេះបានចូលទៅក្នុងបរិយាកាសនៅរយៈកម្ពស់១០៣គីឡូម៉ែត្រនិងមានរយៈពេល១.០៥វិនាទីមុនពេលវាផ្ទុះនៅកម្ពស់៩៤គីឡូម៉ែត្រលើមេឃ។

គួររម្លឹកថា ប្រជាជនក្នុងរដ្ឋ Rio Grande do Sul និង Santa Catarina មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី១ខែតុលានៅពេលអាចម៍ផ្កាយមួយបានផ្ទុះនិងបញ្ចេញពន្លឺភ្លឺចិញ្ចាចនៅលើមេឃ។
អាចម៍ផ្កាយនោះធ្វើដំណើរក្នុងល្បឿន៦០,៨៩៩គីឡូម៉ែត្រក្នុងមួយម៉ោងនិងផ្ទុះនៅរយៈកម្ពស់២២គីឡូម៉ែត្រលើទីក្រុង Vacaria នៃរដ្ឋ Rio Grande do Sul៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បុរសដែលល្បីថាជាមហាសេដ្ឋីពីការលក់ដុំអាច៍ផ្កាយ កំពុងរស់នៅលាក់ខ្លួន
ចុចអាន៖ នាគដី កើតឆ្នាំ១៩៨៨ ផ្អែកលើនិងរាសីចក្រចិនទាយជតាក្នុងឆ្នាំ២០២០និង២០២១
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


