ព័ត៌មានអន្ដរជាតិ
WHO ថា កូវីដនឹងនៅជាមួយយើងរយៈពេលវែង
ខណៈមនុស្សជាង ២០០ លាននាក់ដែលត្រូវបានគេដឹងថាឆ្លងជំងឺកូវីដ ១៩ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួនឆ្លងដែលមិនបានដឹង ហើយយើងអាចនឹងនៅតែទទួលរងនូវជំងឺកូវីដ ១៩ ។

ទន្ទឹមនោះ WHO បានដាស់តឿនប្រជាជនត្រូវរៀនរស់ជាមួយមេរោគនេះ ខណៈជំងឺកូវីដ ១៩ រយៈពេលវែងនៅតែជាផ្នែកអាថ៌កំបាំងបំផុតនៃរោគរាតត្បាត ។
ស្របពេលជាមួយគ្នានេះ លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសនៃជំងឺកូវីដ ១៩ របស់ទីភ្នាក់ងារសុខាភិបាល UN បានប្រាប់សន្និសីទសារព័ត៌មានថា “រោគសញ្ញាក្រោយកូវីដ ឬកូវីដរយៈពេលវែង គឺជាអ្វីដែល WHO ព្រួយបារម្ភយ៉ាងខ្លាំង” ។

លោកស្រីបាននិយាយថា “WHO កំពុងធ្វើឲ្យប្រាកដថា យើងមានការទទួលស្គាល់អំពីរឿងនេះ ពីព្រោះនេះជាការពិត” ។
លោកស្រីបាននិយាយទៀតថា “អ្នកដែលឆ្លងវីរុស SARS-CoV-2 ជាវីរុសដែលបណ្តាលឲ្យមានជំងឺកូវីដ ១៩ ជាច្រើនកំពុងរងផលប៉ះពាល់រយៈពេលវែង” ។

លោកស្រី Van Kerkhove បានបញ្ជាក់ថា “យើងមិនដឹងថា ផលប៉ះពាល់ទាំងនេះមានរយៈពេលប៉ុន្មានទេ ហើយយើងថែមទាំងកំពុងធ្វើការកំណត់និយមន័យករណីឆ្លង ដើម្បីឲ្យយល់កាន់តែច្បាស់ និងពិពណ៌នាអំពីរោគសញ្ញាក្រោយកូវីដ” ។
លោកស្រីបាននិយាយថា WHO កំពុងធ្វើការដើម្បីឲ្យមានកម្មវិធីស្តារនីតិសម្បទាកាន់តែប្រសើរ សម្រាប់អ្នកដែលមានជំងឺកូវីដ ១៩ យូរអង្វែង បូករួមទាំងការស្រាវជ្រាវទ្រង់ទ្រាយធំ ដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីរោគសញ្ញានេះ និងរបៀបដែលអាចគ្រប់គ្រងវាបាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ