Connect with us

កូវីដ-១៩

ករណីវីរុសកូវីដ Delta កើនដល់ជិត ៤០០ កំពុងពង្រីកខ្លួនទៅច្រើនខេត្តក្រុង

បានផុស

នៅ

ក្រសួងសុខាភិបាលបានប្រកាសថាចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា (Delta) លើពលករមកពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះ​ហើរបុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន៣៨៥នាក់ ស្រី១៨៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងក្នុងចំណោមអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីជិត៤០០នាក់ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា​១នាក់ ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨ មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់ ថ្ងៃទី១៦កក្កដា ៣៧នាក់ ថ្ងៃទី២២​កក្កដានិងថ្ងៃទី២៥ កក្កដា មានចំនួន៣៩នាក់ ថ្ងៃទី៣១កក្កដា៤៣នាក់ ថ្ងៃទី០១សីហា៦៧នាក់ ថ្ងៃទី៣សីហា​៣៦​នាក់ថ្ងៃទី៤សីហា ៣២នាក់ថ្ងៃទី៥ សីហាចំនួន៣៥នាក់ និងថ្ងៃទី៧ចំនួន៥៨នាក់ដែលមាននៅភ្នំពេញម្នាក់ ព្រះវិហារ៤នាក់ កំពង់ធំ១នាក់កណ្តាល៤នាក់ ឧត្តរមានជ័យ១២នាក់ សៀមរាប១៣នាក់ បន្ទាយមានជ័យ​១២​នាក់ រតនគីរី៩នាក់និងបាត់ដំបង២នាក់។

យោងការលទ្ធផលខាងលើនេះ បង្ហាញឱ្យឃើញថា វីរុសដែលតា កំពុងបន្តវាយលុកចូលក្នុង សហគមន៍ហើយជាពិសេសខេត្តមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម និងកំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត។

លោក រដ្ឋមន្ត្រី បានក្រើនរំឭក និងអំពាវនាវដោយទទូចដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ និងត្រូវចេះរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាន​នៅកម្ពុជាយើង ជាយថាហេតុណាមួយ៕ ដោយៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម