កូវីដ-១៩
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសរកឃើញអ្នកឆ្លងកូវវីដចំនួន១៧នាក់បន្ថែមទៀត និងស្លាប់ម្នាក់
ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែងបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៧នាក់ថ្មី បន្ថែមទៀតនិងស្លាប់ម្នាក់ ករណីរកឃើញក្នុងសហគមន៍ភូមិសាស្ត្រខេត្តស្ទឹងត្រែង ថ្ងៃទី១១ ខែសីហាឆ្នាំ២០២១នេះ។
ក្រុមគ្រូពេទ្យបញ្ជាក់ថា ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី ១០ សីហា ក្នុងក្រុមគ្រួសារមួយ មានគ្នាបីនាក់ឪពុកម្ដាយ និងកូន មានសភាពធ្ងន់ធ្ងរកូនត្រូវបានស្លាប់នៅថ្ងៃទី ១១សីហានេះ នឹងម្ដាយមានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យកំពុងធ្វើការជួយសង្គ្រោះបន្ទាន់នៅមណ្ឌលចត្តាឡីស័កកម្រិត ២។

ក្រុមពេទ្យជំនាញបានបញ្ជាក់បន្ថែមថា បន្ទាប់ពីរកឃើញក្រុមគ្រួសារទាំងបីនាក់ឪពុកម្ដាយនិងកូនខាងលើ ក្រុមគ្រូពេទ្យបានបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលទាំងយប់ យកវត្ថុសំណាកវិភាគរកឃើញនៅថ្ងៃទី ១១សីហានេះចំនួន ១៧នាក់ថ្មីបន្ថែមទៀត។

រដ្ឋបាលខេត្តសូមអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ១៩ខាងលើ ត្រូវនាំគ្នាទៅយកសំណាកវិភាគតេស្តរកមេរោគកូវីដ១៩ជៀសវាងមានការរីករាលដាលទ្រង់ទ្រាយធំ ហើយត្រូវនាំគ្នាបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ-៣កុំ ឲ្យបានខ្ជាប់ខ្ជួនបំផុត ត្រូវពាក់ម៉ាស លាងសំអាតដៃនិងសាប៊ូ ឬអាល់កុល ជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។

គិតត្រឹមម៉ោង ៥:០០ នាទីរសៀលថ្ងៃទី១១ ខែសីហាឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុប ៥២៩នាក់ ស្រី២៣៨នាក់ជាសះស្បើយ៤៦១នាក់ ស្រី២០៥នាក់កំពុងសម្រាកព្យាបាល ៦៣នាក់ ស្រី៣១នាក់ ស្លាប់៥នាក់៕
ដោយ ៖ ងិនលីម


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


