កូវីដ-១៩
ក្រុមគ្រូពេទ្យខេត្តសៀមរាប ធ្វើតេស្តយកសំណាកលើអាជីវករផ្សារលើធំថ្មីនិងផ្សារផាមកុងទីន័រ៧៩៩នាក់ រកឃើញវិជ្ជមាន ៨នាក់
សៀមរាប ៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ មានតែការចូលរួមពីបងប្អូន ពូ មីង ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ត្រូវតែប្រុងប្រយ័ត្នខ្លួននៅក្នុង (ផេកផ្លូវការ) របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហោះសារថា បើយើងរួមគ្នាអនុវត្តវិធានការសុខាភិបាល ឲ្យបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព កុំឲ្យជំងឺនេះប៉ះដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង។

ជាក់ស្តែងនៅថ្ងៃទី១១ ខែសីហា ២០២១នេះ ក្រុមគ្រូពេទ្យអាវសរ របស់រដ្ឋបាលខេត្តសៀមរាបបានធ្វើតេស្តយកសំណាកលើបងប្អូនអាជីវករនៅផ្សារបណ្តោះអាសន្ន (ផាមកុងទីន័រ) សរុប ៣៦៧នាក់ យើងរកឃើញវិជ្ជមាន ៥នាក់ និងនៅផ្សារលើធំថ្មី សរុប ៤៣២នាក់ យើងរកឃើញ៣នាក់។ ចំពោះករណីឆ្លងនៅតែមានជាបន្តបន្ទាប់ ក្នុងចំណោមបងប្អូនអាជីវករដែលវិជ្ជមានខាងលើ អ្នកខ្លះអាចជាជំងឺកូវីដ-១៩ ប្រភេទ “ដែលតា” ផងដែរ ដែលកំពុងវ៉ៃលុកចូលក្នុងសហគមន៍យើងយ៉ាងឆាប់រហ័សបំផុត។

លោក អភិបាល នៅតែទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន នឹងយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត គឺត្រូវអនុវត្តតាមវិធានការ ៣ការពារ ៣កុំ ពាក់ម៉ាស់ឲ្យជាប់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល រាល់ពេលប៉ះជាមួយសម្ភារផ្សេង ដើម្បីជៀសឆ្ងាយពីជំងឺកូនវីដ១៩ ប្រភេទ Delta នេះ។ ការពារខ្លួនឯងស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក។ ៣.ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល។ ៣.កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕
ដោយ ៖ គឿនវេត






-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


