ព័ត៌មានអន្ដរជាតិ
លោក Biden ថា នឹងមិនស៊ើបអង្កេតដាក់ទោសលោក Trump ទេ ពេលចូលកាន់អំណាច
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden បានផ្តល់បទសម្ភាសន៍យ៉ាងក្បោះក្បាយជាមួយទូរទស្សន៍ NBC ដោយប្រាប់ថា អាណត្តិប្រធានាធិបតីរបស់លោកនឹងមិនមែនជាអាណត្តិទី៣របស់លោក Obama ទេហើយបានលើកឡើងថា លោកនឹងមិនបន្តការស៊ើបអង្កេតព្រហ្មទណ្ឌដើម្បីដាក់ទោសលោកប្រធានាធិបតី Donald Trump ឡើយនៅពេលចូលកាន់តំណែង។
ថ្លែងប្រាប់ពិធីករ Lester Holt នៃកម្មវិធី NBC Nightly News ក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃអង្គារ លោក Biden ក៏បានបង្ហាញផងដែរថា គាត់មិនបាននិយាយទៅកាន់លោកប្រធានាធិបតី Donald Trump ដោយផ្ទាល់ទេចាប់តាំងពីការបោះឆ្នោតមក។

មួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារសហព័ន្ធបានចេញលិខិតមួយដែលអនុញ្ញាតឲ្យការផ្ទេរអំណាចត្រូវដំណើរការទៅមុខ លោក Biden បានហៅកិច្ចខិតខំប្រឹងប្រែងផ្ទេរអំណាចរបស់រដ្ឋបាលលោក Trump ថាមាន “ភាពស្មោះត្រង់”។
លោក Biden បាននិយាយថា “ភ្លាមៗនោះ យើងទទួលបានការទំនាក់ទំនងពីផ្នែកសន្តិសុខជាតិទៅដល់កន្លែងផ្សេង។ ហើយពួកគេកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបានសារសង្ខេបប្រចាំថ្ងៃរបស់ប្រធានាធិបតីដូច្នេះខ្ញុំគិតថា យើងនឹងមិននៅឆ្ងាយពីខ្សែកោងដូចដែលយើងបានគិតពីមុននោះទេ”។

លោក Biden ក៏បានឆ្លើយតបផងដែរទៅនឹងរបាយការណ៍នានាដែលថា គាត់ប្រហែលជាស្ទាក់ស្ទើរក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌសហព័ន្ធលើលោក Trump នៅពេលគាត់ចូលកាន់តំណែង។
កាលពីសប្តាហ៍មុន សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យលោក Bill Pascrell នៃរដ្ឋ New Jersey បានអំពាវនាវដល់ក្រសួងយុត្តិធម៌ឲ្យស៊ើបអង្កេតលើក្រុមរបស់លោក Trump ទាំងមូលចំពោះបទល្មើសព្រហ្មទណ្ឌរាប់មិនអស់។

លោក Holt បានសួរលោក Biden ថា “អ្នកប្រជាធិបតេយ្យខ្លះចង់ឲ្យមានការស៊ើបអង្កេតប្រឆាំងនឹងលោកប្រធានាធិបតី Trump បន្ទាប់ពីគាត់ចុះចេញពីតំណែង។ តើអ្នកគាំទ្ររឿងនេះទេ?”។
លោក Biden បានឆ្លើយតបថា “ខ្ញុំនឹងមិនធ្វើអ្វីដែលប្រធានាធិបតីនេះធ្វើហើយប្រើក្រសួងយុត្តិធម៌ជាយានរបស់ខ្ញុំដើម្បីបញ្ជាក់ថាមានអ្វីកើតឡើងនោះទេ”។

លោកបន្ថែមថា “មានការស៊ើបអង្កេតមួយចំនួនដែលខ្ញុំបានដឹងហើយរឿងនោះគឺនៅថ្នាក់រដ្ឋ។ មិនមែនអ្វីទាំងអស់ដែលសុទ្ធតែខ្ញុំអាចធ្វើឬមិនអាចធ្វើបាននោះទេ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


