ព័ត៌មានជាតិ
កាន់តែច្បាស់ លោកស្រី ឱ វណ្ណឌីន បង្ហាញ ៣មូលហេតុ ដែលត្រូវចាក់វ៉ាក់សាំងដូសទី៣
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បង្ហាញ ៣មូលហេតុ ដែលត្រូវចាក់វ៉ាក់សាំងជំរុញ ដូសទី៣។
លោកស្រី បានបញ្ជាក់ថា មូលហេតុចាក់ដូសទី៣ ដោយសារ ទី១ ជាទូទៅអាចមានការថយចុះនូវប្រព័ន្ធការពារសម្រាប់ប្រឆាំងជាមួយជំងឺ ពិសេសភាពធ្ងន់ធ្ងរនៃជំងឺ ព្រោះដូចអ្វីដែលលោកស្រីធ្លាប់រំលឹក គឺមិនមែនចាក់វ៉ាក់សាំងហើយមិនឆ្លងជំងឺនោះទេ។ ការថយចុះ ដោយសារវ៉ាក់សាំងនេះថ្មី ដែលអាចមានការប្រែប្រួល។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា៖ “អ៊ីចឹងអ្វីដែលគេប្រើប្រាស់បច្ចុប្បន្ននេះ ដោយសារជំងឺកូវីដ-១៩ជាជំងឺថ្មី ហើយជាប្រភេទវីរុសថ្មីទៀត ឯវ៉ាក់សាំងក៏ថ្មីដែរ។ អ៊ីចឹងអ្វីៗគឺគេរៀនសូត្រជាមួយហ្នឹង នៅពេលអនុវត្ត គឺគេរៀនសូត្របណ្ដើរៗ ហើយក៏មានការបត់បែនតាមអ្វីដែលគេរកឃើញថ្មី”។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលរូបនេះ មានប្រសាសន៍បន្តទៀតថា មូលហេតុទី២នៃការចាក់វ៉ាក់សាំងដូសទី៣ ដោយពាក់ព័ន្ធនឹងការធ្វើចរាចរណ៍របស់វីរុសដែលគួរឱ្យព្រួយបារម្ភ គឺពពួកវីរុសដែលអាចបំប្លែងខ្លួន ពិសេសទៀត គឺពពួកអាល់ហ្វា ដែលតា ហ្គាម៉ា ដែលកម្ពុជាក៏មានការឆ្លងប្រភេទ អាល់ហ្វា និងដែលតា។ លោកស្រីបន្តទៀតថា ទៅថ្ងៃមុខ កម្ពុជាក៏អាចនឹងរកឃើញប្រភេទវីរុសបំប្លែងថ្មីបន្តទៀត។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ទី៣ ដោយសារការការពារ។ ជាធម្មជាតិសរីរាង្គនេះ ទោះការសិក្សាគឺសិក្សាហើយ វិទ្យាសាស្ត្រក៏រកឃើញហើយ ប៉ុន្តែពេលខ្លះធ្វើទៅក៏ខ្វះដែរ មិនអាចគ្រប់១០០%ទេ។ អ៊ីចឹងអ្នកវិទ្យាសាស្រ្តដាក់ការសង្ស័យ ប្រហែលជានៅខ្វះចន្លោះកន្លែងណា ដែលការការពាររបស់យើងអត់គ្រប់គ្រាន់។ ហើយការការពារអត់បានគ្រប់គ្រាន់នេះ គឺអត់បានបង្ហាញនៅក្នុងការសិក្សាការពិសោធន៍នៅក្នុងដំណាក់កាលទី៣ មុននឹងដាក់វ៉ាក់សាំងចេញប្រើប្រាស់ជាផ្លូវការនោះ”។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ ជាដូសជំរុញ គឺនៅពេលអង់ទីគ័រចាប់ផ្ដើមធ្លាក់ចុះ ហើយយើងចាក់វ៉ាក់សាំងមួយដូសទៀតថែមទៅ នឹងរុញអង់ទីគ័រឡើងវិញដើម្បីធានាស្ថេរភាព និងកុំឱ្យធ្លាក់ចុះអស់។ លោកស្រីបន្តទៀតថា បើតាមការសង្កេត និងសិក្សារបស់អ្នកវិទ្យាសាស្ត្រ ប្រសិនចាស់ដូសទី៣ទៅ នឹងជួយបង្ការវីរុសប្រភេទ ដែលតា ថែមទៀត។

គួររំលឹកថា នៅល្ងាចថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងពិសេស ជូនជនរួមជាតិ ដោយសម្ដេចបានណែនាំលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ត្រូវអនុវត្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សម្រាប់បណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ។
ចំណែកនៅថ្ងៃទី០៩ ខែសីហានេះ គ.វ.ក-១៩ បានចេញសេចក្តីជូនដំណឹងពីការផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សែនីកា) ដូសជំរុញ ឬ ដូសទី៣ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) ដល់មន្ត្រីរាជការ ស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅរាជធានីភ្នំពេញ។ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២រួចរាល់ នឹងចាប់ផ្តើមចាក់វ៉ាក់សាំដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


