ព័ត៌មានជាតិ
ពលករខ្មែរជាប់គាំងនៅព្រំដែនរាប់រយនាក់ ត្រូវអាជ្ញាធរឃាត់ ដើម្បីយកសំណាកតេស្ត ទើបអាចឆ្លងចូលខ្មែរបាន
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១២យប់ឈានចូល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះមានពលករខ្មែរជាប់គាំងនៅព្រំដែនរាប់រយនាក់ ត្រូវបានអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទាំង៣ ធ្វើការទប់ស្កាត់១យប់យកសំណាកទៅពិនិត្យនិងតេស្តរហ័ស រកពលករណាមានវិជ្ជមាន កូវីដ១៩ ដើម្បីមានសិទ្ធិឆ្លងចូលមកស្រុកខ្មែរវិញ បន្ទាប់ពីពួកគេត្រូវដាក់ឲ្យស្នាក់នៅនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅព្រំដែនហើយ ទើបក្រុមគ្រូពេទ្យនិងក្រុមការងារដឹកជញ្ជូនទៅកាន់មណ្ឌលព្យាបាលនិងមណ្ឌលចត្តាឡីស័កបន្ត។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១បន្ទាយមានជ័យ នៃយោធភូមិភាគទី៥បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការបើកព្រំដែននេះឡើងវិញអាចមានពលករខ្មែរក្នុង១ថ្ងៃស្ទើររាប់ពាន់នាក់បានវិលត្រឡប់ពីថៃ ចូលមកកម្ពុជាវិញ។ ក្នុងនោះកងកម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ កំពុងធ្វើការទប់ស្កាត់ឲ្យបានជាដាច់ការលួចឆ្លងដែនតាមច្រករបៀង ឬឆ្លងដែនដោយមិនបានត្រួតពិនិត្យនិងយកសំណាក។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងអំឡុងពេលបិទខ្ទប់ព្រំដែនរយៈពេល១៤ថ្ងៃកន្លងទៅនេះ កងកម្លាំងនៅព្រំដែនបានឃាត់ពលករឲ្យនៅសម្រាកបណ្តោះអាសន្ននៅព្រំដែនក្នុងភូមិសាស្ត្រស្រុកគោកធ្យូង ខេត្តស្រះកែវថៃនិងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យកម្ពុជា មានចំនួន ១៤៧នាក់ ស្រី ៧២នាក់ និងកុមារ៤នាក់។

ពលករទាំងនោះ ត្រូវបញ្ជូនទៅត្រួតពិនិត្យសុខភាពនៅច្រកអូរបីជាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាលអស់ហើយ។ ក្នុងនោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅបានធ្វើការអំពាវនាវដល់ពលករខ្មែរ កុំឲ្យចាញ់បោកមេខ្យល់ ឬការញុះញង់លួចឆ្លងដែនដោយខុសច្បាប់ដែលនាំឲ្យខាតបង់លុយកាក់និងអាចនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៕
ដោយ ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


