ព័ត៌មានអន្ដរជាតិ
ស្ត្រីចំណាស់ថៃម្នាក់ត្រឹមតែប៉ុន្មាននាទីច្រឡំចាក់វ៉ាក់សាំង AZ ពីរដូស
ស្ត្រីវ័យចំណាស់ថៃម្នាក់ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca រហូតដល់ពីរដូសក្នុងរយៈពេលត្រឹមតែមួយថ្ងៃនៅស្រុក Muang កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។
បុរសម្នាក់បានបង្ហោះរូបថតមួយសន្លឹកនៅលើ Facebook អំពីស្ត្រីម្នាក់ដោយសរសេរថា ៖«តែម្នាក់គត់នៅខេត្តបុរីរាំ។ លោកយាយ Somwang Jukul បានចាក់វ៉ាក់សាំង AZ ពីរដូសកាលពីថ្ងៃទី១៤ ខែសីហា។ ព្រឹកនេះ មន្ត្រីសុខាភិបាលបានតេទូរសព្ទ និងសួរអំពីអាការ។ គាត់សុខធម្មតា»។
នៅក្នុងបទសម្ភាសជាមួយអ្នកកាសែតម្នាក់នៅផ្ទះរបស់គាត់នៅ Sadao ក្នុងស្រុក Nang Rong លោកយាយ Somwang អាយុ៧០ឆ្នាំបាននិយាយថា គាត់បានទៅចាក់វ៉ាក់សាំងនៅស្រុក Muang ជាមួយប្តី កូនប្រុស និងសាច់ញាតិម្នាក់។ ពួកគាត់ទាំងអស់បានណាត់ចាក់ដូសទី២គឺលើកនេះចាក់ AstraZeneca បន្ទាប់ពីចាក់ដូសទី១ Sinovac កាលពីថ្ងៃទី២៤ ខែកក្កដា។

បន្ទាប់ពីពិនិត្យមើលឯកសារ កម្តៅ និងសម្ពាធឈាមរួច ពួកគេបានហៅទៅកន្លែងចាក់ដែលមានមនុស្សច្រើន។ លោកយាយ ប្តី និងកូនប្រុស ព្រមទាំងសាច់ញាតិម្នាក់អង្គុយចាក់តាមតុខុសៗគ្នា។
លោកយាយ Somwang រៀបរាប់ទៀតថា លោកយាយបានចាក់មួយដូសនៅលើដៃស្តាំ។ គាត់ក៏បានអង្គុយចាំនៅតុនោះមួយរយៈពេលខ្លីតាមការណែនាំរបស់គ្រូពេទ្យមុនពេលចាកចេញជាមួយនឹងឯកសារ។ ខណៈពេលដើរចេញ លោកយាយត្រូវបានគ្រូពេទ្យម្នាក់ទៀតនៅតុផ្សេងហៅឲ្យចូល និងអង្គុយ។ ដោយគ្មានបានសួរនាំអ្វី គ្រូពេទ្យនោះក៏ចាក់ដូសទី២ នៅលើដៃឆ្វេង។ ពេលនោះលោយាយអត់បានប្រកែកទេ ពីព្រោះអត់ដឹងថាជាការយល់ច្រឡំ។
ក្រោយចេញពីកន្លែងចាក់ លោកយាយបានជួបកូនប្រុស និងប្រាប់ថា លោកយាយបានចាក់ពីរដង។ កូនប្រុសរបស់គាត់បានភ្ញាក់ផ្អើល និងសួរពីអារម្មណ៍ ក៏ដូចជាអាការ។
លោកយាយបាននិយាយថា លោកយាយគ្មានអាការវិវត្តរោគសញ្ញា ឬធ្វើទុក្ខអ្វីឡើយ គឺគ្រាន់តែអស់កម្លាំងតិចតូច និងងងុយដេកប៉ុណ្ណោះ បន្ទាប់ពីចាក់ទាំងពីរដូស។ ទោះជាយ៉ាងណា លោកយាយក៏មានការព្រួយបារម្ភដែរ។
ក្រោយមក កូនប្រុសរបស់គាត់បានប្រាប់ទៅមន្ត្រីសុខាភិបាលខេត្តតាមទូរសព្ទ ហើយខាងមន្ទីរសុខាភិបាលខេត្តបានតេទូរសព្ទសួរជាញឹកញាប់ដើម្បីតាមដានអាការ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


