ព័ត៌មានជាតិ
ទិញមៀនប៉ៃលិនពីកសិករ រដ្ឋាភិបាលឲ្យតម្លៃខ្ពស់ជាងទីផ្សារគុណជាពីរ
បើតាមប្រភពពីកសិករ និងមន្រ្តីដែលទទួលបន្ទុកឈរចាំទិញមៀនប៉ៃលិន (តាង៉ែន) នៅខេត្តបាត់ដំបងបានឲ្យដឹងថា តម្លៃមៀនប៉ៃលិន ដែលក្រុមការងាររដ្ឋាភិបាលបានចុះទៅប្រមូលទិញពីកសិកររាប់តោនដោយឲ្យតម្លៃ្ទិញចូលខ្ពស់ជាងទីផ្សារ។
ការឈរទិញផ្លែតាង៉ែនចាប់តាំងពីថ្ងៃដំបូងកាលពីម្សិលមិញនេះ ក្រុមការងារទទួលទិញផ្លែតាង៉ែនចម្រុះខ្នាតរាប់សិបតោនពីកសិករផង និងពីក្រុមឈ្មួញកណ្តាលផងក្នុងតម្លៃ២៥០០រៀលក្នុង១គីឡូក្រាម ខណ:តម្លៃផ្លែតាង៉ែនក្នុងទីផ្សារបច្ចុប្បន្នត្រឹមជាង១៥០០រៀល ដល់១៨០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។

ក្នុងឱកាសឈរទទួលទិញផ្លែតាង៉ែននៅក្នុងខេត្តបាត់ដំបង លោកនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីង ប៊ុនហៀង បានលើកឡើងថា ការទទួលទិញកសិផលផ្លែតាង៉ែនពីកសិករនេះ ជាយុទ្ធសាស្ត្ររបស់សម្តេចតេជោហ៊ុន សែន ក្នុងគោលបំណងជួយសម្រួលបញ្ហាកកស្ទះលើទីផ្សាររបស់ប្រជាកសិករ នៅក្នុងតំបន់ព្រំដែនពិសេសក្នុងមូលដ្ឋានខេត្តបាត់ដំបង។


ការឈរទិញនេះមិនមានកំណត់រយ:ពេលឡើយ ខណះដែលថ្ងៃផ្តើមទិញដំបូងចាប់ពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២១តទៅ ក្រុមមន្ត្រីចាំទទួលទិញនៅទីលានទាត់បាល់វាលបែកចានខេត្តបាត់ដំបង និងនៅថ្ងៃបន្ទាប់ក្រុមការងារកងអង្គរក្ស នឹងចុះទិញដោយផ្ទាល់ដល់ចម្ការរបស់កសិករតែម្តងនៅតាមបណ្តាស្រុកជាច្រើន នៅតំបន់ព្រំដែន។
សូមបញ្ជាក់ផងដែរថា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងផ្ទៃដី ដែលបានដាំដុះមៀនប៉ៃលិនសរុបជាង ៥,៩៥០ហិកតា ក្នុងនោះប្រមូលផល ៥,៣៧២ហិកតា ដែលទទួលបរិមាណផលប្រមាណ ១៥,៦៣៨តោន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


