ព័ត៌មានជាតិ
ចូលលួចទ្រព្យសម្បត្តិដល់ក្នុងផ្ទះ ម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ីម សាលី ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរកម្មករជៀជ័រកៅស៊ូ ឱ្យក្រុមហ៊ុន ទីលំនៅស្នាក់នៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។

លោកអភិបាលស្រុក ក៏បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើ បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមC១២៥ សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1J.8558 ចូលទៅលាក់ក្នុងព្រៃ ហើយបានដោះអាវចេញ រួចដើរលបៗចូលទៅលួចទ្រព្យសម្បត្តិ នៅក្នុងផ្ទះរបស់ ឈ្មោះ ឌីន ស៊ីថេត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឥវ៉ាន់ចាប់ហួយ ទីលំនៅភូមិ.ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពលួចកាបូប ហើយក៏រត់ចូលក្នុងព្រៃ ។

លោកបន្តថា ពេលនោះម្ចាស់ផ្ទះបានដឹង ក៏បានដេញតាមពីក្រោយ រហូតដល់ក្នុងព្រៃ ក៏ឃើញជនសង្ស័យកំពុងរើជជុះកាបូប តែត្រូវម្ចាស់ផ្ទះចាប់បាន ។ លោកអភិបាលស្រុក ក៏បានបញ្ជាក់ដែរថា ដោយបានទទួលព័ត៌មាននេះភ្លាម លោកអធិការនគរបាល ស្រុកស្ទឹងត្រង់ បានចាត់កម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ ស្រាវជ្រាវ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ។

ប្រភពពីសមត្ថកិច្ចថា ក្រោយពីការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាព ចូលលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះខាងលើប្រាកដមែន»។
បច្ចុប្បន្នកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យ និងវត្ថុងតាងម៉ូតូ ០១គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


