អាជីព
ភាពខុសគ្នារវាងបុគ្គលិកបញ្ចេញមតិ និងបុគ្គលិក Yes/OK
វប្បធម៌នៃការប្រកួតប្រជែងគំនិត មិនត្រឹមអាចនាំទៅរកជោគជ័យនិងការប្តូរថ្មី ថែមទាំងបង្ហាញថា អ្នកជាមេដឹកនាំល្អ ។ មេដឹកនាំ ឬប្រធានក្រុមការងារណាដែលចង់បានតែពាក្យលើកជើង រំពឹងទុក តែការយល់ស្របកំពុងឆ្ពោះទៅរកបរាជ័យជ្រៅ ដោយសារថា មនុស្សឡេមឡឺមទើបនៅក្នុងវប្បធម៌បែបនះបាន។

តើប្រព័ន្ធបញ្ចេញមតិដោយសេរី នាំមកនូវបរិយាកាសការងារបែបណាក្រៅពីបង្កើនភាពសប្បាយចិត្តនិងរីកចម្រើន?
មេដឹកនាំខ្លះប្រាថ្នាចង់បានការសម្រេចបាននូវការគាំទ្រគំនិតខ្លួន ឬទុកខ្លួនវាងវៃលើសគេ ខណៈមេដឹកនាំផ្សេងទៀត គ្រាន់តែចង់ឲ្យបុគ្គលិកបញ្ចេញឲ្យអស់ កុំលាក់លៀមនូវគំនិតក្នុងការ «ជួយ» គាត់។
ប្រព័ន្ធការងារអត្តនោមត័នាំមកនូវលទ្ធផលការងារបែបវាយអេបស៊ីអប ធ្វើឲ្យមេពេញចិត្តនិងកុហកលទ្ធផល។
រឿងដែលសាមញ្ញជាងនេះទៅទៀតគឺ បុគ្គលិកល្អចង់ធ្វើការឲ្យក្រុមហ៊ុនបានល្អ បុគ្គលិកឡេមឡឺមវិញខំរកវិធីនិយាយឲ្យមេដឹកនាំចូលចិត្តខ្លួន។ ពួកគេលាក់កំបាំងលទ្ធផលមិនល្អ លាក់ហានិភ័យ រុញទូកបណ្តោយទឹកឬរុញស៊ីក្លូបញ្ចូលឡាន កែរបាយការណ៍ កុហក និងមិនទទួលខុសត្រូវ។
នេះមិនមែនជាកំហុសពួកគេទាំងស្រុងទេ គឺកំហុសតាំងពីដំបូងដែលមេដឹកនាំបានលើកទឹកចិត្តឲ្យមនុស្សធ្វើរបៀបនេះ។
ប្រព័ន្ធ Yes និង OK ពិតជាអាចលូតលាស់យ៉ាងរហ័ស និងបំផ្លាញដោយភាពស្ងៀមស្ងាត់និងខ្វះការទំនាក់ទំនងពិត។

ដំណោះស្រាយល្អបំផុត គឺការទំនាក់ទំនងត្រឹមត្រូវនិងការផ្តល់រង្វាន់ឬដាក់ទោសគ្មានការយោគយល់ ។ នៅក្នុងនាយកដ្ឋានមួយ ដែលមេដឹកនាំម្នាក់យល់ច្បាស់ពីអ្វីដែលមនុស្សគ្រប់គ្នាកំពុងធ្វើប្រសើរជាង ការស្តាប់តែចេញពីមាត់មនុស្សម្នាក់។
វប្បធម៌ សំឡេងស្មើភាព អ្នកតូចតាចក៏មានសិទ្ធិនិយាយ គឺនាំទៅដល់ការបំបាត់វប្បធម៌ «១កុហកលទ្ធផលបាន។
ឧទាហរណ៍ ក្រុមការងាររបស់យើងបានចូលរួមក្នុងគម្រោងរយៈពេលប្រាំមួយខែ សម្រាប់កៀងគរអតិថិជនថ្មីៗ។ ភាគច្រើនគ្រប់គ្នាកំពុងធ្វើការពីចម្ងាយទៅការិយាល័យមិនកើត។ ប៉ុន្តែគ្រប់គ្នាគួរតែកំពុងធ្វើអ្វីៗ តាមតួនាទីផ្ទាល់ខ្លួន មិនមែនដល់មេហៅប្រជុំទើបរត់ទៅទេ។
ការមានបញ្ហាទំនាក់ទំនងមិនមែនមកពីមិនជួបមុខឡើយ គឺមកពីមិនផ្តល់សេចក្តីរាយការណ៍ពិត។ ទាំងនេះជាមហន្តរាយដែលកំពុងរង់ចាំយើងដួល។
កុំយកលេសកូវីដ ហើយថានេះជាពេលវេលាអាក្រក់ ដែលនាំឲ្យរញ៉េរញ៉ៃ។ តាមពិតស្ថានការណ៍មិនមែនជាហេតុផលសម្រាប់ប្រព្រឹត្តអាក្រក់ ភូតភ បំភាន់ឡើយ។

ប្រសិនបើអ្នកណាម្នាក់ មិនចង់ដោះស្រាយជាមួយបញ្ហារបស់បុគ្គលិក មិនចង់ដោះស្រាយជាមួយអតិថិជនមិន ចង់ដោះស្រាយពន្លឿនចក្ខុ ទស្សនវិស័យ ពន្យា បំភ្លៃ មិនចូលចិត្តទំនាក់ទំនងត្រង់ទៅត្រង់មក បង្កើតបរិយាកាសនៃការបំភិតបំភ័យឲ្យមានការភ័យខ្លាចនិងញុះញង់ ឲ្យរបាយការណ៍ក្លែងក្លាយ ជាកម្សោយការងាររបស់បុគ្គលនោះ មិនមែនមកពីកូវីដ១៩ឡើយ។
បុគ្គលិកល្អមិនដែលខ្លាចក្នុងការសួរសំណួរមេដឹកនាំទេ អ្នកដែលខ្លាច អំពីភាពត្រឹមត្រូវការពិតនិងតម្លាភាពគឺមកពីគេមិនសូវទទួលខុសត្រូវនិងខ្វះលទ្ធផលពិត៕
អត្ថបទ៖លីយា៉រ៉ា
ចុចអាន៖ចង់បានក្រុមការងារពេញដោយថាមពល និងស្វាហាប់ ព្រមទាំងស្ថិតស្ថេរផងដែរ?
ចុចអាន៖ល្បិចពិសេស ធ្វើការឆាប់ឡើងប្រាក់ខែ ហើយនាំខ្លួនរីកចម្រើនថែមទៀត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


