ព័ត៌មានអន្ដរជាតិ
Pfizer ក្លាយជាវ៉ាក់សាំងកូវីដដំបូងគេ ដែលទទួលបានការយល់ព្រមពី FDA
រដ្ឋបាលចំណីអាហារនិងឱសថអាមេរិកកាលពីថ្ងៃចន្ទ (ថ្ងៃអង្គារនៅកម្ពុជា) បានអនុម័តទាំងស្រុងចំពោះវ៉ាក់សាំង Pfizer-BioNTech ដែលនេះជាការសម្រេចចិត្តមួយ ត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានរលកថ្មីនៃអាណត្តិវ៉ាក់សាំង ខណៈវីរុសបំប្លែងខ្លួន Delta កំពុងវាយលុកប្រទេសនេះ។
ប្រហែល ៥២ ភាគរយនៃប្រជាជនអាមេរិក ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ប៉ុន្តែអាជ្ញាធរសុខាភិបាលកំពុងលំបាកជាមួយមនុស្សស្ទាក់ស្ទើរចាក់វ៉ាក់សាំង ដែលរារាំងដល់យុទ្ធនាការជាតិ។
លោកស្រី Janet Woodcock ស្នងការស្តីទីរបស់ FDA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការអនុម័តរបស់ FDA លើវ៉ាក់សាំងនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ នៅពេលដែលយើងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩”។
វ៉ាក់សាំងនេះ ដែលបច្ចុប្បន្ននឹងត្រូវបានដាក់លក់នៅលើទីផ្សារក្រោមឈ្មោះ Comirnaty គឺជាថ្នាំបង្ការដំបូង ដែលទទួលបានការយល់ព្រមពេញលេញ។
គួរបញ្ជាក់ថា វ៉ាក់សាំងជាង ២០០ លានដូស ត្រូវបានចាក់រួចទៅហើយ ក្រោមការអនុញ្ញាតឲ្យប្រើប្រាស់គ្រាអាសន្ន (EUA) ដែលត្រូវបានផ្តល់ឲ្យកាលពីថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ មេ ដឹក នាំ តៃវ៉ាន់ ចាក់ វ៉ាក់សាំង ផលិតក្នុងស្រុក លើក ដំបូង បើកផ្លូវមុនគេ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


