KPT+
ដេកមិនលក់ យូរៗអាចក្លាយជាជំងឺផ្លូវចិត្តអត់?
ឥឡូវមានមនុស្សជាច្រើនកំពុងតែប្រឈមមុខនូវបញ្ហាគេងមិនលក់។ តើការគេងមិនលក់យូរៗទៅអាចជាជំងឺផ្លូវចិត្តដែរឬទេ? ដើម្បីស្រាយចម្ងល់នេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជាប្រធានផ្នែកសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបរាប់ដូចខាងក្រោមនេះ៖

គ្រូពេទ្យផ្នែកវិកលវិទ្យាថា ការគេងមិនលក់មកពីខួរក្បាលមិនបានសម្រាក ព្រោះមូលហេតុផ្សេងៗគ្នា ដូចនេះហើយបានជាត្រូវស្វែងរកពីឫសគល់ ដើម្បីធ្វើយ៉ាងណាដោះស្រាយស្ថានភាពនេះបាន។ តែលោកគ្រូពេទ្យ បានបញ្ជាក់ថាមិនគួរប្រើប្រាស់ថ្នាំងុយដេកឡើយ គួរតែចាំជួបជាមួយអ្នកជំនាញសិន ទើបអាចដឹងពីស្ថានភាពខ្លួននាពេលបច្ចុប្បន្ន។
លោកថា “កាលណាយើងនិយាយពីរឿងដំណេក វាធ្វើការបែងចែកជាច្រើនទៀត។ វិបត្តិដំណេកខ្លះគេងបានតិចជាង ៦ ម៉ោង ហើយខ្លះទៀតលើសពី ៨ ម៉ោង។ មួយវិញទៀតអ្នកដេកមិនលក់មកពីជំងឺបេះដូង ឬជំងឺធ្ងន់ធ្ងរដទៃទៀត ធ្វើឲ្យមានការបារម្ភរហូតដេកមិនលក់ជាដើម ហើយបើធ្លាក់ទឹកចិត្តក៏ដេកមិនលក់ដែរ”។

ជាចុងក្រោយលោកបានបញ្ជាក់ទៀតថា ការថែរក្សាផ្លូវកាយបានល្អ សុខភាពផ្លូវចិត្តក៏ល្អដែរ ហើយបើពេលជួបបញ្ហាណាមួយ ត្រូវតែដោះស្រាយឲ្យបានលឿនកុំអូសបន្លាយ ឬបើរឿងគ្មានប្រយោជន៍ តិចតួចគួរបោះបង់ទៅ ព្រោះវានឹងបណ្ដាលឲ្យយើងគិតច្រើនអត់អំពើ។ ចុះចំពោះសំណួរថា អាចវិវត្តជាជំងឺផ្លូវចិត្ត ឬអត់? លោកគ្រូពេទ្យថា មានជំងឺផ្លូវចិត្តអាចធ្វើឲ្យយើងដេកមិនលក់ តែបើការដេកមិនលក់យូរអាចវិវត្តទៅជាជំងឺផ្លូវចិត្តនោះ លោកមិនហ៊ានបញ្ជាក់នោះឡើយ គ្រាន់តែឲ្យរកពីមូលហេតុដែលបង្កឲ្យគេងមិនលក់ជាមុនសិន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ គេងគ្រប់ហើយនៅតែអស់កម្លាំង មកពីធ្វើតែរឿងអស់នេះក្នុងជីវិតឲ្យក្លាយជាទម្លាប់
ចុចអាន៖ យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


