ព័ត៌មានអន្ដរជាតិ
មិនធម្មតា! កងទ័ពប្រទេសស៊ែប៊ីមានអ្នកបើកយន្តហោះចម្បាំងជាស្ត្រីលើកដំបូង
កងទ័ពប្រទេសស៊ែប៊ីកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញពីសមត្ថភាពនៃអ្នកបើកយន្តហោះចម្បាំងដែលជាស្ត្រីលើកដំបូងរបស់ពួកគេ ។
លោកស្រីកាពីតែន Ana Perisic អាយុ ៣២ ឆ្នាំបានជិះ និងហោះហើរយន្ដហោះម៉ាស៊ីនភ្លោះ Orao មួយគ្រឿងចេញពីព្រលានយន្តហោះយោធា Morava ។

លោកស្រី Perisic បាននិយាយថា “ការហោះហើរគឺមានសុវត្ថិភាព និងមានភាពល្អប្រសើរ ហើយខ្ញុំពេញចិត្តនឹងវិធីដែលខ្ញុំអាចគ្រប់គ្រងវាបាន” ។
ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Nebojsa Stefanovic ក៏បានចូលរួមនៅក្នុងពិធីនោះផងដែរ ហើយបាននិយាយថា គាត់មានមោទនភាពចំពោះការពិតដែលថា ស្ត្រីម្នាក់បានក្លាយជាអ្នកបើកយន្តហោះចម្បាំង និងមានសមត្ថភាពវាយប្រហាររបស់កងទ័ពប្រទេសស៊េប៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១០ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


