ព័ត៌មានជាតិ
ផ្លូវជាតិលេខ ២ ស្ថាបនាយឺតមិនទាន់ផែនការ ទើបសម្រេចបាន ៤៥ ភាគរយ
កំណាត់ផ្លូវជាតិលេខ ២ មកដល់ពេលនេះទើបតែសម្រេចបានជាង ៤៥ ភាគរយ ហើយតាមលទ្ធផលការងារនឹងមិនរួចទាន់តាមផែនការនោះទេ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណរការនិងដឹកជញ្ជូន បានឆ្លើយតបការសាកសួររបស់ប្រជាពលរដ្ឋជុំវិញការសាងសង់កំណាត់ផ្លូវជាតិលេខ ២ ហើយឯកឧត្ដមបានរិះគន់លើភាពយឺតយ៉ាវលើការសាងសង់ផ្លូវជាតិមួយខ្សែនេះ។

ឯកឧត្តមស៊ុន ចាន់ថុល បានបញ្ជាក់ថា ខាងក្រុមហ៊ុនបានលើកពីបញ្ហាកូវីដធ្វើឲ្យរាំងស្ទះក្នុងការសាងសង់។ លោកបានរំលឹកដល់ក្រុមហ៊ុនកុំលើកតែបញ្ហាកូវីដតែមួយមុខ ត្រូវរកដំណោះស្រាយ ដោយត្រូវបន្ថែមគ្រឿងចក្រ កម្លាំងកម្មករ ទើបការងារអាចសម្រេចទាន់ផែនការ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្លូវជាតិមួយខ្សែនេះគ្រោងរួចរាល់នៅខែមេសា ឆ្នាំ ២០២២ តែបើមើលលើលទ្ធផលការងារមកដល់ពេលនេះ នឹងមិនរួចទាន់គ្រោងការនោះទេ។
លោកបានណែនាំឲ្យក្រុមហ៊ុនកូរ៉េដែលទទួលខុសត្រូវ ត្រូវតែពន្លឿនការងារ បន្ថែមគ្រឿងចក្រ និងកម្លាំងកម្មករ បើទោះបីការងារអាចយឺតជាផែនការបន្តិចក៏ដោយ។

ផ្លូវជាតិលេខ ២ ដែលមានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ ៣ ទទួលខុសត្រូវស្ថាបនាដោយក្រុមហ៊ុនកូរ៉េ Hanshin ដែលប្រើប្រាស់រយៈពេល៣០ខែ គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២២។
ក្រុមហ៊ុនកូរ៉េមួយនេះ តែងតែទទួលបានគម្រោងលើការស្ថាបនាផ្លូវជាតិមួយចំនួន ដែលបានមកពីកម្ចីថវិកាពីរដ្ឋាភិបាលកូរ៉េ។ កន្លងទៅក្រុមហ៊ុនក៏ធ្លាប់ទទួលខុសត្រូវក្នុងការស្ថាបនាផ្លូវជាតិលេខ ២១ ពីខេត្តកណ្តាលទៅស្រុកកោះធំព្រំដែនវៀតណាម សាងសង់ខុសបច្ចេកទេស ហើយក្រសួងសាធារណការធ្លាប់រិះគន់ជាញឹកញាប់ រហូតដល់នាយកក្រុមហ៊ុនធំនៅប្រទេសកូរ៉េ ចេញមុខទទួលខុសត្រូវពីកំហុសបច្ចេកទេសសាងសង់មិនមានគុណភាព៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៦ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


