វប្បធម៌ ជំនឿ
ហេតុអ្វីជនជាតិចិនចាត់ទុកពិធីបុណ្យសែននំលោកខែថា រំភើប និងសែនសំខាន់
ពិធីបុណ្យសែននំលោកខែ គឺជាពិធីបុណ្យប្រពៃណីសំខាន់បំផុតទីពីរ សម្រាប់ប្រជាជនចិន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំ ហើយកើតឡើងនៅយប់ពេញបូណ៌មី។

ជនជាតិចិនរមែងទុកថា យប់នេះគឺជាហេតុការណ៍គួរឲ្យជួបជុំរំភើប និងជាថ្ងៃឈប់សម្រាកដ៏ពេញនិយម ក្នុងចំណោមពិធីបុណ្យប្រពៃណីនានា ដោយសារ ៖
១. ពិធីបុណ្យសែនជាញឹកញាប់គឺធ្វើនៅចុងរដូវក្ដៅ
ពិធីបុណ្យសែននំលោកខែ ចាប់ផ្ដើមដំបូងគឺនៅថ្ងៃទី ៨ ខែកញ្ញា ដែលជាចុងរដូវក្ដៅសម្រាប់ប្រទេសចិនភាគខាងត្បូង។ កាលបរិច្ឆេទចុងក្រោយគឺនៅថ្ងៃទី ៦ ខែតុលា ជារដូវស្លឹកឈើជ្រុះដំបូងសម្រាប់ភាគខាងត្បូងប្រទេសចិន។

បច្ចុប្បន្ននេះពិធីបុណ្យសែនលោកខែ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី ១៥ ខែ ៨ នៃប្រតិទិនចន្ទគតិចិន គឺពាក់កណ្ដាលថ្ងៃតាមចន្ទគតិ ៨ វិញ។
២. ត្រូវបានគេហៅថា “បុណ្យព្រះចន្ទ”
តាមជំនឿចិនរង្វង់មូលនៃព្រះចន្ទពេញលេញមានន័យថា “ ការរួបរួមគ្នា” ដូច្នេះព្រះចន្ទគឺជាការជួបជុំគ្នា ជាពិសេសនៅក្នុងវប្បធម៌ចិន។ ពិធីបុណ្យនេះត្រូវនឹងថ្ងៃទី ១៥ នៃខែទី ៨ តាមចន្ទគតិរៀងរាល់ឆ្នាំដែលជា “ ថ្ងៃពេញបូណ៌មី” ។
នៅរាត្រីនៃពិធីបុណ្យនេះ ព្រះចន្ទត្រូវបានគេសន្មតថា នឹងមានពន្លឺភ្លឺច្បាស់ពេញមួយឆ្នាំ។ ពិធីបុណ្យនេះក៏មានដើមកំណើតក្នុងការគោរពបូជាព្រះចន្ទផងដែរ។
៣. ព្រះចន្ទមិនមែនភ្លឺពេញលេញគ្រប់រដូវកាលឡើយ
នេះជារឿងមួយដែលគេជឿជាក់ថា ព្រះចន្ទគឺភ្លឺបំផុតនៅពេលមេឃមានពពកតិច ឬពេលចាប់ផ្ដើមពិធីបុណ្យកើតឡើង។
ជាការពិតណាស់ ពិធីបុណ្យសែនលោកខែមិនតែងតែកើតឡើងនៅរាត្រីដែលមានព្រះចន្ទពេញលេញឡើយ។ ជួនឆ្នាំខ្លះព្រះចន្ទបង្ហាញខ្លួនតែមួយចំណិតប៉ុណ្ណោះ។
៤. ជាពិធីបុណ្យដ៏ធំទីពីររបស់ចិន ក្នុងចំណោមពិធីបុណ្យទាំងអស់

ពលករចិនចំណាកស្រុក តែងតែព្យាយាមត្រឡប់ទៅផ្ទះវិញ ក្នុងឱកាសបុណ្យចូលឆ្នាំចិននិងបុណ្យសែនលោកខែជាចាំបាច់។ ពិធីបុណ្យសែនលោកខែត្រូវបានរួមគ្នាជាលើកទីបី សម្រាប់ការបែងចែកថ្ងៃឈប់សម្រាកសាធារណៈ និងជាបុណ្យមួយដែលជនជាតិចិនចាត់ទុកជាបុណ្យធំទី២បំផុត។
៥. ប្រជាជនចិនធ្វើនំព្រះខែដ៏ធំមួយរួមគ្នា
ជារៀងរាល់ឆ្នាំប្រជាជនចិននឹងរួបរួមកម្លាំងគ្នា ដើម្បីព្យាយាមធ្វើនំសែនព្រះខែតាមដែលអាចធ្វើទៅបាន ដើម្បីបំបែកកំណត់ត្រាពិភពលោក។
តួយ៉ាងរូបនំសែនលោកខែធំជាងគេត្រូវបានផលិតនៅសៀងហៃក្នុងឆ្នាំ ២០១៣ វាមានទម្ងន់ប្រហែល ២៥០០ គីឡូក្រាម (៥.៥០០ ផោន) ដែលមានអង្កត់ផ្ចិតប្រហែល ២,៥ ម៉ែត្រ ដែលមានទំហំធំជាងគ្រែស្ដេច និងធ្ងន់ជាងឡានមួយគ្រឿងទៅទៀត។
៦. សំបុត្ររថភ្លើងជាទូទៅលក់ដាច់គ្មានសល់មួយសន្លឹក
សំបុត្ររថភ្លើងត្រូវបានលក់អស់យ៉ាងឆាប់រហ័ស ហើយកន្លែងទេសចរណ៍ល្បីៗ ជាធម្មតាមានភ្ញៀវច្រើនអនេក។ នេះក៏ដោយសារតែមានថ្ងៃឈប់សម្រាកចំនួនបីថ្ងៃក្នុងអំឡុងពេលពិធីបុណ្យ។ ជនជាតិចិនចូលចិត្តចំណាយពេលជាមួយគ្រួសារ ឬធ្វើដំណើរកម្សាន្តក្រៅទីក្រុងជាដើម។
៧. យុវជនចិននិយមផ្ដល់លុយជាសំណាងដូចជាអំណោយ
នៅក្នុងទំនៀមទម្លាប់ប្រពៃណី ប្រជាជនតែងតែផ្ដល់នំសែនលោកខែជាអំណោយជូនសាច់ញាតិ។ ប៉ុន្តែយុវជនជនជាតិចិនមាននិន្នាការផ្ដល់លុយជាសំណាង ឬស្រោមសំបុត្រនិងអាំងប៉ាវ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ chinahighlights
ចុចអាន៖ ប្រវត្តិនៃពិធីបុណ្យ «សែននំព្រះខែ» ក្នុងជំនឿជនជាតិចិន
ចុចអាន៖ ប្រពៃណីសែស្រឡាយចិនអាក់ខានមិនបាន ក្នុងពិធីសែននំព្រះខែ
ចុចអាន៖ ជូនអំណោយ ៥ នេះ ទៅសាច់ញាតិ ក្នុងពិធីបុណ្យសែនព្រះខែ នាំមកនូវហុងស៊ុយសុភមង្គលពេញមួយជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


