វប្បធម៌ ជំនឿ
នំ ៧ប្រភេទ ពេញនិយមក្នុងពិធីសែននំព្រះខែ សឹងតែរាល់ៗឆ្នាំ
ពិធីបុណ្យសែនព្រះខែនឹងមកដល់នៅវេលាស្អែកនេះ សម្រាប់បងប្អូនដែលមានជាប់សែស្រឡាយចិន ប្រាកដជារូតរះទិញនំ ឲ្យបានមុនថ្ងៃមិនខានឡើយ។ ថ្ងៃនេះផងដែរ កម្ពុជាថ្មី សូមណែនាំប្រភេទនំសែនព្រះខែ ៧ប្រភេទ ដែលពេញនិយមសឹងតែរាល់ៗឆ្នាំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយជាពិសេសនោះគឺជនជាតិចិនចោលមិនបាននោះទេ។
១. ស្នូលង៉ូវយ៉េង

នំសែនព្រះខែដែលខ្មែរយើងនិយមហៅថា ង៉ូវយ៉េង គឺជាប្រភេទនំដែលមានរសជាតិបែបបុរាណរបស់ចិន និងថ្លៃជាងគេក្នុងចំណោមនំទាំងអស់។ នៅក្នុងស្នូលនំមានលាយចម្រុះជាមួយគ្រាប់អាល់ម៉ុន គ្រាប់ Walnut គ្រាប់ឪឡឹក ល្ង គ្រាប់ល្ពៅនិងពងទា រួមជាមួយនឹងសាច់ជ្រូកចិញ្ច្រាំបញ្ចូលគ្នាក្នុងគ្រឿងផ្សំ។ ជនជាតិចិនភាគច្រើន ជាពិសេសដែលមានមនុស្សវ័យចំណាស់ ចូលចិត្តរសជាតិមួយប្រភេទនេះជាខ្លាំង។
២. ស្នូលសណ្ដែកក្រហម

នំសែនព្រះខែដែលមានស្នូលសណ្ដែកក្រហម បានបញ្ចូលគ្រឿងផ្សំលាយជាមួយសណ្ដែកក្រហមនិងពងទា ហើយនំមួយនេះមានរសជាតិផ្អែម រលោងទាំងក្រៅនិងក្នុង។ សម្រាប់អ្នកដែលមិនចូលចិត្តរសជាតិផ្អែម អាចហូបជាមួយតែមួយពែង ដើម្បីបន្ថែមរសជាតិកាន់តែមុតជាងមុន។
៣. ស្នូលឈូក

នំប្រភេទនេះគឺជាបង្អែមដែលជនជាតិដើមឈិនពេញនិយមទូទាំងប្រទេសចិន និងសូម្បីតែនៅបរទេស។ ស្នូលផ្អែមនៃគ្រាប់ឈូកដែលបានកិនច្របល់គ្នាក្នុងសាច់នំនិងចំណិតពងទា ត្រូវបានគេចាត់ទុកថាជាការបំពេញរូបរាងរបស់ព្រះចន្ទ ដែលនៅលើមេឃ។
៤. ប្រភេទនំព្រះខែចម្រុះពណ៌

នំសែនព្រះខែដែលមានសាច់ពណ៌ស គឺមានដើមកំណើតនៅហុងកុង ហើយបានពេញនិយមនៅប្រទេសចិន។ សំបកនំគឺធ្វើពីម្សៅអង្ករពណ៌ស ដោយបច្ចុប្បន្ននេះគេអាចច្នៃឲ្យមានគ្រប់ពណ៌ ដោយចាក់ទឹកផ្លែឈើលើសំបកនំ ដើម្បីមើលទៅមានពណ៌ស្រស់ឆើតឆាយទាក់ទាញជាងមុន។
៥. ស្នូលបន្លែនិងផ្លែឈើ

នំប្រភេទនេះជានំសុខភាព អាចនិយាយបានថា វាជាអាហារសម្រាប់អ្នកបួសដែរ។ ចំណែកគ្រឿងផ្សំរួមមានបន្លែនិងផ្លែឈើស្រស់ ទឹកឃ្មុំលីងជីបន្ថែមសាច់ខាងក្នុង ហើយរសជាតិរបស់នំគឺទន់និងរលោងពីខាងក្រៅដូចស្នូលឈូកដែរ។
៦. សូកូឡា

នំប្រភេទនេះភាគច្រើនគឺតម្រូវក្មេងៗ ដោយសារគ្រឿងផ្សំគឺធ្វើចេញពីសូកូឡា និងជួយបន្ថែមភាពរ៉ូមែនទិកនិងសុភមង្គលក្នុងគ្រួសារ។
៧. តែបៃតង

គ្រឿងផ្សំជាចម្បងរបស់នំសែនព្រះខែពណ៌បៃតងនេះ ត្រូវបានធ្វើចេញពីស្លឹកតែនិងគ្រឿងផ្សំផ្សេងៗទៀតដូចជាឈូកជាដើម។ ក្នុងពេលដែលនំប្រភេទនេះ ពេញនិយមសម្រាប់ជនជាតិចិននិងសែស្រឡាយចិនណាស់៕
គ្រូ ណុប
ចុចអាន៖មានមូលហេតុអ្វី ដែល ង៉ូវយ៉េង ថ្លៃជាងនំសែនព្រះខែផ្សេងទៀត
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
សន្តិសុខសង្គម១ ថ្ងៃ agoអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋាន និងឯកសារសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
-
ព័ត៌មានជាតិ១ ថ្ងៃ agoបុគ្គលិកជំនាញ ១៦០ នាក់ រួមគ្នាគ្នាអភិរក្សនិងជួសជុលប្រាសាទនៅតំបន់អង្គរ


