ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ជោគជ័យជាមួយការចាក់វ៉ាក់សាំងដូសជំរុញ ដោយអត្រាឆ្លងកូវីដ ធ្លាក់ចុះយ៉ាងគំហុក
ការឆ្លងកូវីដនៅអ៊ីស្រាអែល កំពុងធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីប្រទេសនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទ្រង់ទ្រាយធំ ខណៈអត្រាបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យនិងស្លាប់ ក៏កំពុងចាប់ផ្តើមធ្លាក់ចុះផងដែរ។

តួលេខដែលចងក្រងដោយក្រុមស្រាវជ្រាវ Our World in Data គាំទ្រដោយសាកលវិទ្យាល័យ Oxford បានបង្ហាញថា ករណីប្រចាំថ្ងៃជាមធ្យមរបស់អ៊ីស្រាអែល បានធ្លាក់ចុះក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ បន្ទាប់ពីឡើងដល់ជាង ១០,០០០ករណី កាលពីថ្ងៃទី៣ខែកញ្ញា បើទោះបីជាកុមារវិលត្រឡប់ទៅសាលារៀនវិញក៏ដោយ។
មនុស្សសរុប ៤,៦៣២នាក់ បានធ្វើតេស្តិ៍វិជ្ជមានកាលពីថ្ងៃអាទិត្យ ពោលគឺធ្លាក់ចុះ២០ភាគរយ បើធៀបទៅនឹងសប្តាហ៍មុនដែលមាន ៥,៨០៩នាក់ហើយ អត្រាជាមធ្យម៧ថ្ងៃរបស់ប្រទេសនេះ បច្ចុប្បន្នគឺប្រហែល៧,៣០០ករណី ធ្លាក់ចុះពីជិត៨,០០០ករណី កាលពីសប្តាហ៍មុន។

ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំសប្តាហ៍ ក៏បានធ្លាក់ចុះ១៧ភាគរយផងដែរ ក្នុងរយៈពេល៧ថ្ងៃ គិតត្រឹមថ្ងៃទី៥ខែកញ្ញា ខណៈការស្លាប់ជាមធ្យមនៅតែមានកម្រិតដូចគ្នាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ប៉ុន្តែបន្តធ្លាក់ចុះ។
អ៊ីស្រាអែល ត្រូវបានគេចាត់ទុកថាជាចំណុចផ្ទុះកូវីដរបស់ពិភពលោក ដោយមានអត្រាឆ្លងខ្ពស់បំផុតលើប្រទេសណាណាទាំងអស់ កាលពី៦ថ្ងៃមុន។

អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបី ដល់មនុស្សគ្រប់រូបដែលមានអាយុលើសពី៦០ឆ្នាំនៅក្នុងខែកក្កដា ហើយបានពង្រីកដល់មនុស្សគ្រប់រូបដែលមានអាយុលើសពី១២ឆ្នាំនៅចុងខែសីហា ដែលរឿងនេះត្រូវអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលនិយាយថា ជំរុញឲ្យមានការធ្លាក់ចុះនាពេលថ្មីៗនេះ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ មនុស្សជាង២.៦លាននាក់នៅក្នុងប្រទេសអ៊ីស្រាអែល បានទទួលវ៉ាក់សាំងដូសទី៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សិស្សសាលានៅ ក្រុងបាងកក មានជំងឺរ៉ាំរ៉ៃ ៧ ប្រភេទនេះនឹងទទួលការចាក់វ៉ាក់សាំង Pfizer ចុងខែនេះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


