Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ផ្តល់ជំនួយគ្រាអាសន្នសរុបជាទឹកប្រាក់ ៣១ លានដុល្លារ ឲ្យអាហ្វហ្គានីស្ថាន

បានផុស

នៅ

ប្រទេសចិន បានសន្យាផ្តល់ជំនួយសរុបជាទឹកប្រាក់ ២០០ លានយ័ន (៣១ លានដុល្លារ) ដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយជំនួយនោះ រួមមានការផ្គត់ផ្គង់ស្បៀងអាហារនិងវ៉ាក់សាំងកូវីដ។

ជំនួយនេះកើតឡើង ចំពេលទីក្រុងប៉េកាំងនិយាយថា ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងប៉េកាំងបន្ថែមថា ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថ្មី​ គឺជាជំហានចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញនៅ អាហ្វហ្គានីស្ថាន។

គណរដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ក្រុមតាលីបង់ ត្រូវបានប្រកាសកាលពីសប្តាហ៍មុន។

ស្របពេលប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា ប្រទេសនេះនៅសល់ផ្លូវឆ្ងាយពីការទទួលស្គាល់រដ្ឋាភិបាលតាលីបង់នោះ ប្រទេសចិនស្រាប់បោះជំហានចូលយ៉ាងលឿន។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រកាសពីវិធានការជំនួយសម្រាប់អាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធជាមួយសមភាគីមកពីប្រទេសជិតខាងអាហ្វហ្គានីស្ថានមួយចំនួន មានដូចជា ប៉ាគីស្ថាន អ៊ីរ៉ង់ តាជីគីស្ថាន អ៊ូបេគីស្ថាននិងតួកមេនីស្ថាន។

ស្របពេលជាមួយគ្នានោះដែរ លោកបានអំពាវនាវឲ្យប្រទេសទាំងនេះ សហការគ្នា ជួយអាហ្វហ្គានីស្ថាន។ លោកបន្ថែមថា ប្រទេសចិនក៏នឹងផ្តល់វ៉ាក់សាំងចំនួន ៣ លានដូសដល់ប្រទេសនេះផងដែរ។

គួរបញ្ជាក់ថា មន្រ្តីតាលីបង់ បានពណ៌នាប្រទេសចិន ថាជាដៃគូដ៏សំខាន់បំផុតរបស់អាហ្វហ្កានីស្ថាន និងបានដាក់ក្តីសង្ឃឹមលើការវិនិយោគនិងការគាំទ្ររបស់ចិន ដើម្បីស្តារប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះឡើងវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តាលីបង់ អនុញ្ញាត ឲ្យអាមេរិក ២០០ នាក់ ចាក ចេញ ពី អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម