ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Sinopharm ធ្វើតេស្តជោគជ័យលើថ្នាំគ្រាប់ព្យាបាលកូវីដ ពេលនេះរៀបចំផលិតហើយ
ក្រុមហ៊ុន Sinopharm កំពុងធ្វើការលើការផលិតថ្នាំគ្រាប់ ពីរប្រភេទ ដែលអាចព្យាបាលជំងឺ កូវីដ -១៩ ជាពិសេស។

លោក Zhang Yuntao អនុប្រធាននិងជាប្រធានអ្នកវិទ្យាសាស្ត្រនៃក្រុមហ៊ុន China National Biotec Group (CNBG) ដែលជាបុត្រសម្ព័ន្ធរបស់ Sinopharm បាននិយាយថា ថ្នាំនេះ មានប្រសិទ្ធភាពជាចម្បងលើអ្នកជំងឺដែលមានរោគសញ្ញាស្រាលឬមធ្យម។ វាផ្អែកលើទិន្នន័យពីការប្រើប្រាស់គ្រាអាសន្នរបស់ថ្នាំនេះ និងការសាកល្បងនាពេលបច្ចុប្បន្ន។
ថ្នាំទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើប្រភេទប្រូតេអ៊ីននៅក្នុងកោសិកានៃប្រព័ន្ធភាពស៊ាំរបស់មនុស្សនិងការក្លូនអង់ទីគ័រ ត្រូវបានប្រើដើម្បីបន្សាបមេរោគ និងកាត់បន្ថយការផ្ទុកវីរុសនៅក្នុងខ្លួនមនុស្ស។ នេះបើតាមការលើកឡើងរបស់លោក Zhang ប្រាប់ទូរទស្សន៍ CCTV កាលពីថ្ងៃសៅរ៍ទី១១ ខែកញ្ញា។

កាលពីដើមខែនេះ ក្រុមហ៊ុន Sinopharm បានឲ្យដឹងនៅក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិនឆ្នាំ២០២១ថា ថ្នាំព្យាបាលកូវីដដំបូងគេបង្អស់របស់ពិភពលោក ដែលផ្អែកលើប្រភេទប្រូតេអ៊ីននៅក្នុងកោសិកានៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស បង្កើតឡើងពីប្លាស្មាពីអ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយ នឹងត្រូវធ្វើតេស្តព្យាបាល ហើយពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ។
នេះបង្ហាញថា ក្រុមអ្នកស្រាវជ្រាវនិងផលិតថ្នាំចិន គឺស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេក្នុងការស្រាវជ្រាវនិងផលិតថ្នាំព្យាបាលជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Times
ចុចអាន៖ វៀតណាម គ្រោងប្រើប្រាស់ថ្នាំចាក់មួយប្រភេទ សម្រាប់ព្យាបាល កូវីដ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


