ព័ត៌មានជាតិ
យកសំណាកអាជីវករផ្សារស្វាយលើ និងពលរដ្ឋ១៧៤នាក់ រកឃើញវិជ្ជមានកូវីដចំនួន១៩នាក់
លោក អៀង ពិសិទ្ធ អភិបាលស្រុកស្វាយលើ បានប្រាប់ កម្ពុជាថ្មី យើងឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យរដ្ឋបាលស្រុកស្វាយលើបានធ្វើតេស្តយកសំណាកលើអាជីវករ និងប្រជាពលរដ្ឋដែលពាក់ព័ន្ធចំនួន១៧៤នាក់ ក្នុងនោះក្រុមគ្រូពេទ្យបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដចំនួន១៩នាក់ ។

លោកអភិបាលស្រុកបានបន្តទៀតថា អ្នកដែលវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១៩ ត្រូវបានបញ្ជូនមកព្យាបាលនៅ វិទ្យាល័យដំដែក ចំពោះអាជីវករនិងប្រជាពលរដ្ឋដែលពាក់ព័ន្ធ ហើយអវិជ្ជមានត្រូវឲ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរយៈពេល១៤ថ្ងៃ ។

លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងស្រុកស្វាយលើទាំងមូល សូមចូលរួមស្តាប់តាមការណែនាំរបស់អាជ្ញាធរស្រុកដែលបានចុះផ្សព្វផ្សាយ ពីការទប់ស្កាត់ការរីករាដាល នៃជំងឺឆ្លងកូវីដ១៩ថ្មី ដែលកំពុងចរាចរណ៍ពាសពេញសកលលោក រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារនិង៣កុំឲ្យជាប់ជានិច្ច ៕
អត្ថបទ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


