ព័ត៌មានជាតិ
ពលរដ្ឋខ្មែរប្រយ័ត្នចាញ់បោក! អូស្ត្រាលីមិនទាន់ឱ្យគម្រោងទិដ្ឋាការ “កសិកម្ម” ថ្មី ទៅប្រទេសណាទេ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលីបានអះអាងថា ថ្មីៗនេះមានសារព័ត៌មាន បណ្តាញសង្គម ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួន បានដើរបំផុសបំផុលផ្តល់ពត៌មានពុំច្បាស់លាស់ និងបំភ្លៃការពិត ក្នុងចេតនាបោកប្រាស់ ក្នុងការជ្រើសរើសពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី (Australia) ក្រោមគម្រោងទិដ្ឋាការ “កសិកម្ម” ថ្មី (Australian Agriculture Visa) របស់ប្រទេសអូស្ត្រាលី។
ដើម្បីជៀសវាងការចាញ់បោកជនខិលខូចឆ្លៀតឱកាស ស្ថានទូតបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលអូស្ត្រាលី តាមរយៈក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្មអូស្ត្រាលី កំពុងពិភាក្សានៅឡើយ លើការរៀបចំគម្រោងទិដ្ឋាការ “កសិកម្ម” ថ្មី ជាមួយនឹងការកំណត់លក្ខខ័ណ្ឌផ្សេងៗក្នុងការទទួលបានទិដ្ឋាការនេះ។

គម្រោងទិដ្ឋាការកសិកម្មថ្មីនេះ នឹងផ្ដល់ឱកាសដល់ពលរដ្ឋប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាចមកធ្វើការនៅប្រទេសអូស្ត្រាលី លើវិស័យមួយចំនួនរួមទាំង វិស័យឧស្សាកម្មកែច្នៃសាច់ (Agroature sector including meat processing) ជាមួយនឹងការផ្ដល់ឱកាសអាចស្នើសុំសិទ្ធរស់នៅអចិន្ត្រៃយ៍ ក្នុងករណីពលករនោះ បំពេញបានតាមលក្ខខ័ណ្ឌ និងមានតម្រូវការជាក់ស្តែងពីរដ្ឋាភិបាលអូស្ត្រាលី។ តាមគម្រោងទិដ្ឋាការថ្មីនេះ នឹងពិភាក្សាចប់សព្វគ្រប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលី នឹងធ្វើការពិភាក្សាចរចាទ្វេភាគី ជាមួយប្រទេសដៃគូរមួយចំនួននៅក្នុងតំបន់លើគម្រោងទិដ្ឋាការថ្មីនេះ។
ស្ថានទូតបានបញ្ជាក់ផងដែរថា ក្រោមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកទីផ្សារការងារជូនពលករខ្មែរកន្លងមក ស្ថានទូតបានខិតខំស្វះស្វែងរកទីផ្សារការងារជូនបងប្អូនខ្មែរទាំងនៅប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសនូវែលហ្សេឡង់ តាមរយៈការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ប្រទេសនិមួយៗជាបន្តបន្ទាប់។ ចំពោះតម្រោងទិដ្ឋាការកសិកម្មថ្មីនេះ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសហការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ស្ថានទូតបានត្រៀមខ្លួនជាស្រេចក្នុងការបន្តជួបចរចារកទីផ្សារការងារជូនពលរដ្ឋខ្មែរជាមួយរដ្ឋាភិបាលអូស្ត្រាលី។ ស្ថានទូតបញ្ជាក់ជាថ្មីថា មកទល់ពេលនេះគម្រោងទិដ្ឋាការកសិកម្មនេះ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ ហើយរដ្ឋាភិបាលអូស្ត្រាលីនៅពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការប្រភេទនេះជូនកម្ពុជា ឬប្រទេសណាមួយនៅឡើយទេ។ ហេតុនេះ ស្ថានទូតស្នើបងប្អូនប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មានពីការជ្រើសរើស និងការបញ្ជូនពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស បុគ្គល ឬអង្គភាពណាមួយ។
ជាមួយគ្នានោះ ស្ថានទូតបានប្រាប់ឱ្យប្រជាពលរដ្ឋ តាមដានព័ត៌មានផ្លូវការជុំវិញវឌ្ឍនភាពគម្រោងទិដ្ឋាការកសិកម្មថ្មីនេះ នៅលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី (https:// www.embassyofcambodi.ogr) ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


