Connect with us

ព័ត៌មានជាតិ

ស្នងការក្រុងភ្នំពេញធ្វើការហ្វឹកហាត់កម្លាំងពន្លត់អគ្គិភ័យពីជំនាញជួយសង្គ្រោះមនុស្សចេញពី​រថយន្ដ

បានផុស

នៅ

​លោក​វរសេនីយ៍ទោ ជូ លាង​អេង នាយរង​កា​រិយា​ល័យ ដោយ​ទទួលបាន​បទបញ្ជា​រប​ស់លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ​ខែកញ្ញា ​ឆ្នា​២០២១​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​គោល​ដៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ធ្វើការ​ហ្វឹកហាត់​ជំនាញ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ ជូ លាង​អេង ​បាន​មានប្រសាសន៍ថា ​ការហ្វឹកហាត់​ដល់​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​ ក្នុងនោះមានការ​បំពាក់​បំពង់​ខ្យល់​អុកស៊ីសែន​ដែល​ហៅថា SCBA និង​ប្រើប្រាស់​ម៉ូ​ទ័​រហែក​ទ្វារ​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅពេលដែល​ផ្ទះ​ជាប់​សោ​ទ្វារ​មិនអាច​ធ្វើការ​បើក​ចេញ​បាន រឺក៏​ហែក​ទ្វារ​រថយន្តដើម្បី​យក​មនុស្ស​ដែល​ជាប់​ក្នុង​រថយន្ត​ផងដែរ​។​

លោក​វរសេនីយ៍ទោ ជូ លាង​អេង បាន​ណែនាំ​ដល់​ជំនាញ​ពន្លត់​អគ្គិភ័យ​ទាំងអស់ ត្រូវតែ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេល​វេលា​ នឹងត្រូវ​ចេះ​ប្រើ​ពាក្យសំដី​សមរម្យ​ដាក់​ប្រជាពលរដ្ឋ​ជានិច្ច​។​

ទន្ទឹមនឹងនេះ​ លោក​វរសេនីយ៍ទោ ជូ លាង​អេង បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​បន្ត​ការ​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ៣​កុំ ៣​ការពារទាំងអស់គ្នា​ផងដែរ​។​

រយៈពេល​៨​ខែ​ឆ្នាំ២០២១​នេះ​ ​នៅ​រាជធានី​ភ្នំពេញ​មាន​គ្រោះ​អគ្គិភ័យ​បានកើត​ឡើង​ចំនួន៨៥​លើក​បណ្តាលឱ្យ​ឆេះ​ផ្ទះ​ចំនួន​៩៩​ខ្នង តូប​ផ្សារ​៣​តូប ឃ្លាំ​ទំនិញ​៩​កន្លែងអគារ​រដ្ឋបាល​១​កន្លែង រោងចក្រ​សិប្បកម្ម​២​កន្លែងស្លាប់​មនុស្ស​៨​នាក់​និង​របួស​២៨​នាក់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម