វប្បធម៌ ជំនឿ
សែនព្រះខែស្អែកនេះហើយ មកមើលនំបីប្រភេទ ល្បីឆ្ងាញ់និងលក់ដាច់អស់រាល់ឆ្នាំមិនដែលសល់
នំសែនព្រះខែ ជានំមួយប្រភេទកំពុងពេញនិយមសម្រាប់ជនជាតិចិន និងអ្នកជាប់សែស្រឡាយចិននៅកម្ពុជា។ ជាពិសេសស្អែកនេះ គឺជាពេលវេលាមួយដែលកូនចៅចិនគ្រប់គ្នា កំពុងទន្ទឹងរង់ចាំ ដើម្បីជុំគ្រួសារ អបអរពិធីបុណ្យជាតិដ៏ធំនៃពាក់កណ្ដាលសរទរដូវ។
លោក ជួន ណារ័ត្ម ជាប្រធានផ្នែកលក់ក្នុងហាងនំ ទៀ តេកប៊ួយ បានថ្លែងមកកាន់សារព័ត៌មានកម្ពុជាថ្មីថា ក្នុងឆ្នាំនេះដែរ នំសែនព្រះខែដែលលក់ដាច់បំផុតរហូតដល់អស់ៗពីហាងគ្មានសល់ គឺមានតែ ៣ ប្រភេទតែប៉ុណ្ណោះ ដែលកំពុងតែពេញនិយម។
១. ង៉ូវយ៉េងពិសេសពងទាពីរ

នំសែនព្រះខែដែលខ្មែរយើងនិយមហៅថាង៉ូវយ៉េង គឺជាប្រភេទនំដែលមានរសជាតិបែបបុរាណរបស់ចិន និងថ្លៃជាងគេក្នុងចំណោមនំទាំងអស់។ នៅក្នុងស្នូលនំមានលាយចម្រុះជាមួយគ្រាប់អាល់ម៉ុន គ្រាប់ឪឡឹក គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ល្ពៅនិងពងទា រួមជាមួយនឹងសាច់ជ្រូកចិញ្ច្រាំបញ្ចូលគ្នាក្នុងគ្រឿងផ្សំ។ ជនជាតិចិនភាគច្រើន ជាពិសេសមនុស្សវ័យចំណាស់ ចូលចិត្តរសជាតិមួយប្រភេទនេះជាខ្លាំងណាស់។
២. ស្នូលឈូកពិសេសពងទាពីរ

នំប្រភេទនេះ គឺជាបង្អែមដែលជនជាតិដើមឈិនពេញនិយមទូទាំងប្រទេសចិន និងសូម្បីតែនៅបរទេស។ ស្នូលផ្អែមនៃគ្រាប់ឈូកដែលបានកិនច្របល់គ្នាក្នុងសាច់នំ និងចំណិតពងទា ត្រូវបានគេចាត់ទុកថាជាការបំពេញរូបរាងរបស់ព្រះចន្ទ ដែលនៅលើមេឃ។
៣. ស្លឹកតយពិសេសពងទាមួយ

ចំពោះនំស្លឹកតយពិសេសពងទាមួយ គឺជាប្រភេទនំទី៣ពេញនិយម ដែលមានភ្ញៀវចូលមកទិញឥតឈប់ឈរ។ ស្នូលខាងក្នុងផ្សំពីស្លឹកតយពណ៌បៃតង លាយបញ្ចូលគ្នាជាមួយពងទា អាស្រ័យលើនំដែលភ្ញៀវចង់បាន។
ចំពោះតម្លៃនំគឺទៅតាមប្រភេទនីមួយៗ ដោយអាស្រ័យលើរសជាតិ ទំហំស្នូលនំនៅខាងក្នុង ឬចំនួនពងទាដែលអតិថិជនបានកុម្ម៉ង់ទិញ។
លោក ណារ័ត្ម ក៏បានបញ្ជាក់ដែរថា តម្លៃនៃនំនីមួយៗក្នុងហាងរបស់លោកគឺមិនប្រែប្រួលឡើយ។ លោកនៅតែរក្សាតម្លៃថេរចំពោះអតិថិជនដដែល បើទោះបីទំនិញលើទីផ្សារឡើងថ្លៃក៏ដោយ។ ណាមួយលោកយល់ដល់ស្ថានភាពកូវីដ ១៩ ដែលកើតកំពុងតែមាននៅប្រទេសរបស់យើងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែល “ង៉ូវយ៉េង” មានតម្លៃថ្លៃជាងនំសែនព្រះខែផ្សេងទៀត
ចុចអាន៖កូនចៅសែស្រឡាយចិន គួរដឹងប្រភេទនំដែលពេញនិយម សម្រាប់សែនព្រះខែក្នុងឆ្នាំនេះ
ចុចអាន៖ដង្វាយសែននំព្រះខែ រៀបខុសអាចឡាក់ឆុង ហោចណាស់គឺឲ្យត្រូវក្បួនខាតនាំហុងស៊ុយចូលផ្ទះ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


