ព័ត៌មានអន្ដរជាតិ
ភោជនីយដ្ឋានអាមេរិក ផ្សាយពាណិជ្ជកម្ម សើចចំអកបារាំង ចំពោះកិច្ចព្រមព្រៀងនាវាមុជទឹក
បន្ទាប់ពីការសម្រេចចិត្តរបស់អូស្រ្តាលី ក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងនាវាមុជទឹកតម្លៃ ៩០ ពាន់លានដុល្លារអូស្រ្តាលី ជាមួយប្រទេសបារាំងនៅសប្តាហ៍នេះ ដើម្បីងាកទៅរកកិច្ចព្រមព្រៀងមួយផ្សេងទៀតជាមួយសហរដ្ឋអាមេរិក ភោជនីយដ្ឋានអាហាររហ័សរបស់អាមេរិកឈ្មោះ Subway បានសើចចំអកនៅក្នុងការផ្សាយពាណិជ្ជកម្ម នំសាំងវិចរបស់ខ្លួន។

នៅក្នុងការផ្សាយពាណិជ្ជកម្មពេញមួយទំព័រ ដែលត្រូវបានបោះពុម្ពផ្សាយលើកាសែត The Age កាលពីថ្ងៃសៅរ៍ ភោជនីយដ្ឋាន Subway បានអួតថា ខ្លួនមាននាវាមុជទឹកដែលមិនប្រើថាមពលនុយក្លេអ៊ែរហើយមានតម្លៃថោកជាង៩០ពាន់លានដុល្លារ ដែលវាជាការចំណាយដ៏ធំនៃកិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់អូស្ត្រាលីជាមួយប្រទេសបារាំង មុនពេលទីក្រុងកង់បេរ៉ាងាកទៅគាំទ្រ ដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីអាមេរិក។
ទោះបីជាអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនយល់ឃើញថា ការផ្សាយពាណិជ្ជកម្មនេះមានភាពឆ្លាតវៃនិងកំប្លែងក៏ដោយ ក៏អ្នកផ្សេងទៀតយល់ឃើញថាវាជារឿងគួរឱ្យស្អប់ខ្ពើមនិងគ្មានការគោរព។
ប្រទេសបារាំង បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនមកពីប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានពិពណ៌នាថា ជាអាកប្បកិរិយាមិនអាចទទួលយកបានរវាងសម្ព័ន្ធមិត្តនិងដៃគូ ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀង AUKUS រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានគេរាយការណ៍ថា ទើបតែទទួលដំណឹងអំពីការសម្រេចចិត្តរបស់អូស្ត្រាលី ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនាវាមុជទឹកឆ្នាំ ២០១៦ របស់ប្រទេសទាំងពីរ ភ្លាមៗមុនពេលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ហេតុអ្វីកិច្ចព្រមព្រៀង AUKUS ក្លាយជាដំណឹងល្អសម្រាប់ ឥណ្ឌា ទៅវិញ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


