សុខភាព
តិចអត់ដឹងថា នំសែនព្រះខែ ធ្វើឲ្យធាត់កម្រិតណា?
ត្បិតពិធីសែនព្រះខែ ជាទំនៀបទម្លាប់ចិន តែមានពលរដ្ឋខ្មែរយើងមិនតិចទេ ដែលតែងតែនាំគ្នាប្រារព្ធពិធីនេះ ដោយជួបជុំគ្រួសារ ញ៉ាំបាយល្ងាចជាមួយគ្នា និងសែនព្រះខែនៅពេលយប់។ ហើយក៏មានដែរ អ្នកដែលចូលចិត្តញ៉ាំនំសែនព្រះខែ តែគួរដឹងថា នំសែនព្រះខែ មានកាឡូរីខ្ពស់ ងាយធ្វើឲ្យយើងធាត់ខ្លាំងណាស់។

- នំសែនព្រះខែ ប្រភេទស្នូលគ្រាប់ឈូក មាន ៧១៦កាឡូរី ច្រើនជាងភ្លៅមាន់បំពង ៥ភ្លៅទៅទៀត ដែលមានត្រឹមប្រមាណ ៦០០កាឡូរី។
- នំសែនព្រះខែ ប្រភេទស្នូលគ្រាប់ឈូក លាយជាមួយពងទាប្រៃមួយ មាន ៧៩០កាឡូរី ច្រើនជាងគុយទាវឆា ១ចានទៅទៀត ដែលមានត្រឹម ៧៤១កាឡូរី។
- នំសែនព្រះខែ ប្រភេទស្នូលគ្រាប់ឈូក លាយជាមួយពងទាប្រៃពីរ មាន ៨៩០កាឡូរី ច្រើនជាងបាយព្រឹក ២ចានទៅទៀត ដែលមានត្រឹមប្រមាណ ៨០០កាឡូរី។

បើប្រៀបធៀបទៅ ញ៉ាំនំសែនព្រះខែ ប្រភេទស្នូលគ្រាប់ឈូក លាយជាមួយពងទាប្រៃពីរ គឺដូចញ៉ាំញ៉ាំស្ករ ៤៥ស្លាបព្រាកាហ្វេអ៊ីចឹង។ បើនិយាយពីជាតិខ្លាញ់របស់វា មានរហូតដល់ ៥៥ក្រាម ស្មើនឹងប្រេង ១១ស្លាបព្រាកាហ្វេ។ នេះបើតាមការចេញផ្សាយលើគេហទំព័រព័ត៌មានសិង្ហបុរី Mothership៕
ចុចអាន៖ប្រវត្តិនៃពិធីបុណ្យ «សែននំព្រះខែ» ក្នុងជំនឿជនជាតិ ចិន
ចុចអាន៖ប្រពៃណីធំៗ សែស្រឡាយចិនតែងធ្វើ និងជឿថានាំសំណាង ក្នុងថ្ងៃសែននំព្រះខែ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


