អាជីព
គ្រប់គ្រងអាជីវកម្មបែប Micromanagement មុន -ក្រោយ នឹងដួលរលំឆាប់
សេដ្ឋី JeffBezos ម្ចាស់ក្រុមហ៊ុនអាម៉ាហ្សូន អះអាងថា ក្នុងការគ្រប់គ្រងអាជីវកម្មតាមរបៀប ការធ្វើមីក្រូគ្រប់គ្រង គឺការឃ្លាំមើល ត្រួតពិនិត្យ និងបញ្ជាដល់អ្នកក្រោមបង្គាប់ មិនឲ្យរៀនសម្រេចចិត្តជា Micromanagement និងជាទូទៅ ត្រូវបានគេចាត់ទុកថា បរិយាកាសការងារ អវិជ្ជមាន។

លោកនិយាយប្រាប់ Telegraph ថា កង្វះសេរីភាពនៅកន្លែងធ្វើការបែបនេះ មិនថាយើងមានក្រុមហ៊ុនល្អប៉ុណ្ណា ជោគជ័យយ៉ាងណា វានឹងដួល ប្រសិនយើងប្រកាន់ចិត្តមិនទុកចិត្តគ្នា និងមិនមានមនុស្សដែលធ្វើការឯករាជ្យបាន។
Bezos គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាពហុយក្សារបស់ពិភពលោកគឺ Amazon ។ ដោយមានទ្រព្យសម្បត្តិសុទ្ធជាង ២០០ ពាន់លានដុល្លារ គិតត្រឹមខែ មេសា ឆ្នាំ ២០២១នេះ គាត់គឺជាអ្នកមានបំផុតនៅលើពិភពលោកដដែល យោងទៅតាម Forbes និង Billionaires Index របស់ Bloomberg ។
គាត់ក៏បានទទួលងារថា ជាអ្នកដឹកនាំ ក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេទី ២ របស់លោកផ្អែកលើទំហំប្រាក់ចំណូល ។ សេដ្ឋី Bezos បានលើកឡើងថា មានទម្រង់ពីរ នៃការប្រព្រឹត្តិមិនត្រឹមត្រូវទៅកាន់បុគ្គលិក ដែលធ្វើឲ្យក្រុមហ៊ុនដួល គឺ ទីមួយ ការគ្រប់គ្រងបែប Micromanaging និងទីពីរ ការ ជួលមនុស្សខុស Wrong Employee។

លោកថា ការស្វែងរកមនុស្សដែលត្រឹមត្រូវតាមតួនាទី គឺជាសិល្បៈដែលត្រូវមានលក្ខខ័ណ្ឌជាក់លាក់ មានប្រពន្ធ័គ្រប់គ្រងធនធានមនុស្សល្អ មានការជ្រើសរើសល្អ និងរក្សានិយោជិកដែលមានគុណតម្លៃល្អ។
លោកថា ទោះបីជាទូករបស់យើងលំបាកចែវប៉ុណ្ណា យើងនៅតែទៅមុខបានដោយសារមានមនុស្សដែលជាធនធានល្អ។អាម៉ាហ្សូន ដែលមានបុគ្គលិកសរុបជិត ៧ សែននាក់ហើយ។
លោក Jeff bazos ថា មេដឹកនាំដែលចូលចិត្តត្រួតត្រា Micromanaging មកតែពីពួកគេជា ប្រភេទថៅកែ ឬអ្នក មើលការខុសត្រូវខ្សោយភាពជាអ្នកដឹកនាំ ហើយរើសយកវិធីសាស្រ្តគ្រប់គ្រងមិនឲ្យមានជម្លោះសោះ ចំណែកបើថាបាន ជោគជ័យខ្លួនយក និងបរាជ័យរុញទៅកូនចៅ។
លោកថា កុំចង់បង្កើតឥរិយាបថធ្វើការជាដរាប មិនសម្រាក មិនលេងសើច និងការបន្តឹងហួសហេតុ ព្រោះជាមួយការគ្រប់គ្រងរបៀបនេះ លោកថា និយោជិកមិនអាចមានស្ទីលខុសគ្នាបន្ថែមទេ ព្រោះគ្មានពេលគិត ឬមិនចង់គិតមិនចង់សម្រេចចិត្តអ្វីទំាងអស់។
នេះជាការគ្រប់គ្រងពីលើចុះក្រោម ដែលមានរង្វាស់ផែនការសរុបនិងមានការអនុវត្តរួម ដែលបង្កើតឲ្យមានភាពធុញទ្រាន់ ដោយសារត្រូវធ្វើតាមបញ្ជាងងឹតងងុល មិនឃើញគោលដៅនិងមិនមានកម្លាំងចិត្ត ។
គួរំលឹកថា សេវាកម្មដឹកជញ្ជូនគឺ Amazon Prime បច្ចុប្បន្ននេះបានទទួលបានអតិថិជនជាង ១០០ លាននាក់នៅទូទាំងពិភពលោក។
កាលពីខែសីហាឆ្នាំមុន Bezos បានក្លាយជាមនុស្សដំបូងគេក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិ ដែលប្រមូលបានទ្រព្យសម្បត្តិជាង ២០០ ពាន់លានដុល្លារអាមេរិក នេះបើយោងតាម Forbes ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកើតឡើងទោះជាកូវីដ១៩ បានបណ្តាលឲ្យមានការក្ស័យធនជាច្រើន តែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងក្នុងចំណោមអ្នកជ្រោមសេដ្ឋកិច្ចអាមេរិក។

កិច្ចព្រមព្រៀងរបស់ Bezos ក្នុងការប្រគល់ភាគហ៊ុន ២៥ ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ទៅឲ្យអតីតភរិយារបស់គាត់គឺលោក MacKenzie Scott ក្នុងការលែងលះកាលពីឆ្នាំមុន នៅទីបំផុតមិនបានបន្ថយល្បឿននៃការកើនឡើងនៃទ្រព្យសម្បត្តិរបស់គាត់ទេ៕
អត្ថបទ៖ ប៊ុនណារ៉ាក់
ចុចអាន៖ផ្លូវការ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos លាឈប់ពីតំណែង CEO
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


