ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ២ ខ្នងជូនប្រ ជាពលរដ្ឋ២គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅក្នុងខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេ ខាធិការរងទី១ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអ ភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុ ជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២១ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះចំនួន ២ ខ្នង អណ្តូងស្នប់ ១ និង បង្គន់អនាម័យ ១ បន្ទប់ ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ២ គ្រួសារ និងចែកអំណោយជាស្បៀងអាហាររបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមួយចំនួនផងដែរ នៅក្នុងភូមិ ខ្សាច់ស ឃុំក្រាំង ល្វា ស្រុកសាមគ្គីមានជ័យ ។

នៅក្នុងពិធីនេះ លោកជំទាវ និងឯកឧត្តមជាថ្នាក់ ដឹកនាំ ក៏បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋដែលរង គ្រោះដោយភ្លើងឆេះផ្ទះ និងប្រជាពលរដ្ឋនៅក្នុងភូមិខ្សាច់ស ដែលបានមកទទួលអំណោយរបស់កាកបាទក្រហមកម្ពុជា សូមយកចិត្តទុកដាក់ការ ពារសុខភាពនៅក្នុងក្រុមគ្រួសារ ឲ្យបានល្អនៅក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំ ងជាមួយជំងឺកូវីដ19 ។ ដោយត្រូវរូមគ្នាអនុវត្តតាម វិធានការរបស់ក្រសួងសុខាភិបាល និងអនុសាស ន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ កុំនិង ៣ ការពារ ដើម្បីរួមគ្នាកាត់ផ្ដាច់ជំងឺកូវីដ 19 ដែលកំពុ ងរាលដាលចូលក្នុងសហគមន៍ ។

នៅក្នុងពេលទទួលអំណោយ ផ្ទះចំនួន ២ខ្នង អ ណ្តូងស្នប់១ និង បប្ទប់ទឹក១ និងស្បៀងអាហារមួយចំនួន របស់កាកបាទក្រហមកម្ពុជា ជូនប្រជា ពលរដ្ឋក្នុងភូមិសាច់ស ពួកគាត់បានថ្លែងអំណរគុ ណយ៉ាងជ្រាលជ្រៅដល់ សម្ដេចតេជោ និងសម្តេ ចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា លោកជំទាវ ឯកឧត្តម និងក្រុមការ ងារទាំងអស់ដែលបានយក ចិត្តទុកដាក់ជួយផ្ដល់អំណោយខាងលើនេះដល់ពួកគាត់ ។ ប្រជាព លរដ្ឋសូមគោរពជូនពរដល់ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំង ឯកឧត្ត មលោកជំទាវ និងក្រុមការងារទាំងអស់សូមជួបប្រ ទះតែពុទ្ធពរទាំងប្រាំប្រការ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច ៕
ដោយ ៖ ឈៀងថារិទ្ធ








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


