ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ៖ ត្រូវតាមដានជួយជនរងគ្រោះដោយសារមីន និងសំណល់ពីសង្គ្រាម
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងថា ត្រូវធ្វើការតាមដានសកម្មភាពលើកិច្ចការងារជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ក៏ដូចជាការផ្តល់សេវាកម្មនានាដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ក្រុមគ្រួសាររបស់ពួកគេ និងមានជនពិការភាពទូទៅពីគ្រប់ភាគីពាក់ព័ន្ធ និងដើម្បីជួយជំរុញលើកទឹកចិត្តដល់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិឱ្យគិតគូររៀបចំកម្មវិធីជួយដល់កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃការរស់នៅ និងបញ្ចូលពួកគេទៅក្នុងសង្គម។

ការថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ដោយសិក្ខាសាលាធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារ LBN ខេត្តកំពង់ចាម។ សិក្ខាសាលាមានការអញ្ជើញចូលរួម ពីគ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័នជាតិ និងស្ថាប័នអន្តរជាតិពាក់ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ឱ្យដឹងទៀតថា ទោះបីបងប្អូនមួយចំនួនរងគ្រោះដោយសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ក៏ដោយ ប៉ុន្តែប្រមុខដឹកនាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែគិតគូរពីការលើកម្ពស់ជីវភាពជាប្រចាំ តាមរូបភាពផ្តល់ជាអំណោយ បណ្ណក្រក្រី និងគិតពីសុខមាលភាពដោយជួយរិះរកតាមលទ្ធភាពការងារផ្សេងៗ ដើម្បីផ្តល់ជនមានពិការភាពទទួលបាននូវបទពិសោធន៍ល្អៗ។

សិក្ខាសាលានេះក៏ជាវេទិកាសម្រាប់ជួបជុំរវាងអ្នកផ្តល់សេវាកម្មនានា ជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះសល់ពីសង្គ្រាម និងអ្នករៀបចំគោលនយោបាយ និងសហគមន៍ផ្តល់ជំនួយបានជួបពិភាក្សាគ្នាលើបញ្ហាប្រឈម ក្នុងការអនុវត្តការងារ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងរួមគ្នាដោះស្រាយបញ្ហា ក្នុងន័យជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ក្រុមគ្រួសាររបស់ពួកគាត់ និងជនមានពិការភាពទូទៅ៕
អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន