ព័ត៌មានជាតិ
លោក អ៊ុច បូររិទ្ធ នឹងធ្វើជាតំណាងសម្តេចតេជោ ចូលរួមកិច្ចប្រជុំ នៅសាធារណរដ្ឋស៊ែប៊ី
តាងនាមឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមដោយផ្ទាល់ ព្រមទាំងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។ នេះបើតាមក្រសួងការបរទេស។

ក្រសួងការបរទេសបានឱ្យដឹងនៅថ្ងៃនេះថា កិច្ចប្រជុំដែលរៀបចំឡើងដោយសហប្រធាន លោក អ៊ីហាម អាលីយែវ ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានចលនាមិនចូលបក្សសម័្ពន្ធនាពេលបច្ចុប្បន្ន (NAM) និងលោក អាឡិចសាន់ដឺ វូឈីគ ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី នឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ធ្វើការបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍សំខាន់ទាំង៥ របស់ NAM រួមមាន៖
ទី១ ការគោរពបូរណភាពដែនដី និងអធិបតេយ្យភាពគ្នាទៅវិញទៅមក ទី២ ការមិនឈ្លានពានគ្នាទៅវិញទៅមក ទី៣ ការមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ទី៤ ផលប្រយោជន៍ស្មើគ្នា និងទៅវិញទៅមក និងទី៥ សន្តិសហវិជ្ជមាន ដែលគោលការណ៍ទាំង៥នេះ បាន និងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងពិភពលោក។ មានការរំពឹងទុកដែរថា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ លោក អ៊ុច បូររិទ្ធ នឹងធ្វើសេចក្តីថ្លែងការណ៍មួយផ្តោតជាសំខាន់ទៅលើសារៈសំខាន់នៃ ការគាំទ្រគោលការណ៍ទាំង៥ របស់ NAM និងការប្តេជ្ញាចិត្តចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្ស តួនាទីដ៏ចាំបាច់របស់ NAM និងនីតិរដ្ឋ សម្រាប់បណ្តារដ្ឋតូចៗ វ៉ាក់សាំងពហុភាគីនិយម និងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងធ្វើការឆ្លើយតបដើម្បីស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ