ព័ត៌មានជាតិ
សម្តេចក្រឡាហោម៖ ការសម្រេចចិត្តរបស់អភិបាលខេត្ត គឺមិនត្រូវធ្វើឱ្យប៉ះពាល់នូវអធិបតេយ្យភាពនិងបូរណភាពទឹកដី
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រាប់ឲ្យអភិបាលខេត្តរបស់កម្ពុជាដែលមានព្រំដែនជាប់ប្រទេសថៃ និងវៀតណាម រាល់ការសម្រេចទាំងឡាយត្រូវការពារឲ្យបាននូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។ ដោយសម្តេចលើកឡើងថា រាល់ការដោះស្រាយអ្វីមួយមិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិនោះទេ ហើយក៏មិនត្រូវធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពនៃប្រទេសដ៏ទៃដែរ ។
សម្តេចក្រឡាហោម ស ខេង បានណែនាំបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដោយលោក សុខ លូ អតីតអភិបាលខេត្តកំពង់ធំ ត្រូវជំនួសលោក ងួន រតនៈ អតីតអភិបាលខេត្ដបាត់ដំបង ដែលត្រូវផ្ទេរភារកិច្ចជាអភិបាលនៃគណៈអភិបាលខេត្ដកំពង់ធំ ។
សម្តេច ស ខេង បានគូសបញ្ជាក់ថា អភិបាលខេត្តថ្មីត្រូវធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដូចជាការនាំកសិផលទៅកាន់ទីផ្សារប្រទេសជិតខាង និងការនាំចូលទំនិញមកក្នុងប្រទេស ។ ប៉ុន្តែរាល់ការដោះស្រាយរបស់អភិបាលខេត្តមិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសទាំងពីរនោះទេ ទាំងជាមួយប្រទេសថៃ និងជាមួយវៀតណាម ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ខ្ញុំសូមស្នើដល់ការគ្រប់គ្រងនៅតាមតំបន់ព្រំដែន គឺត្រូវគ្រប់គ្រងបូរណភាពទឹកដីបើទោះបីជាព្រំដែនកម្ពុជា-ថៃមិនទាន់បោះស្រេច ពុំទាន់ស្រាវជ្រាវជាក់លាក់ក៏ដោយ ក៏ប៉ុន្តែស្ថានភាពជាក់ស្តែងនៅពេលបច្ចុប្បន្នដែលយើងគ្រប់គ្រង គឺត្រូវគ្រប់គ្រងឱ្យបានដាច់ខាតដោយពង្រឹងខ្សែបន្ទាត់ព្រំដែន ។ ជាងនេះទៀតត្រូវបង្កលក្ខណៈសម្បត្តិដោយរកទីផ្សារជូនប្រជាពលរដ្ឋដោយការដឹកជញ្ជូនកសិផលនានាទៅលក់នៅថៃ ឬសម្រួលមកចូលទីផ្សារយើងដែរ ។ ពីព្រោះពិតមែនពេលនេះយើងបិទតែមនុស្សទេ តែសម្រាប់ទំនិញមិនបានបិទទេ »។
សម្តេច ស ខេង បានលើកឡើងទៀតថា មិនថាតែខាងប្រទេសថៃនោះទេ គឺជាមួយប្រទេសវៀតណាមក៏អភិបាលខេត្តជាប់ព្រំដែនក៏ត្រូវតែសម្រួលផងដែរ ។ ដូច្នេះយើងត្រូវខិតខំនិងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរទំនិញឱ្យបានច្រើន ។ កន្លងទៅអភិបាលខេត្តជាប់ព្រំដែនមិនថា ខេត្តបាត់ដំបង ឬខេត្តដទៃទេ ដែលមានបញ្ហា គឺយើងបានហៅគ្នា ឬទាក់ទងគ្នាជួយគ្នា ។ យើងអនុវត្តតាមគោលការណ៍នេះប៉ុន្តែកន្លងមកនេះយើងខានជួបប្រជុំជាមួយភាគីថៃប៉ុន្មានឆ្នាំមកនេះដោយសារគាត់ក៏ជួបញ្ហា ។ តែកន្លងមកភាគីទាំងពីរមានការប្រជុំគ្នាប្រចាំឆ្នាំដោយប្តូរវេនគ្នាផងដែរ ។ អភិបាលខេត្តនៅជាប់ព្រំដែនក៏អាចធ្វើការប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាដោយឈរលើគោលការណ៍មិនប៉ះពាល់អធិបតេយ្យភាព និងបូរណភាពទឹកដីនោះទេ។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា ការសម្រេចទាំងឡាយរបស់អភិបាលខេត្ត គឺមិនត្រូវធ្វើឱ្យប៉ះពាល់ជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីនោះទេ ។ អីចឹងយើងត្រូវសហការគ្នាបង្ក្រាបបទល្មើសគ្រឿងញៀន សហការគ្នាបើកច្រកទ្វារព្រំដែនស្របច្បាប់ទាំងអស់ដើម្បីចរាចរណ៍ទំនិញបានកាន់តែច្រើនទាំងនាំចេញ និងចូល ហើយអាហ្នឹងគឺគាត់អាចប្រជុំបានទាំងខាងវៀតណាមនិងថៃ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ