ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យអភិបាលរាជធានី ខេត្ត ត្រៀមធនធានមនុស្សសម្រាប់តំណែងរដ្ឋបាលថ្នាក់ក្រោមជាតិ
មានប្រសាសន៍នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអភិបាលរាជធានី ខេត្ត ទាំងអស់ត្រៀមធនធានមនុស្ស ជាពិសេសយុវជន ដែលរៀបចប់ថ្នាក់បរិញ្ញាប័ត្រ សម្រាប់តំណែងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានដូចជាអភិបាលស្រុក អភិបាលរងស្រុក អភិបាលខេត្ត អភិបាលរងខេត្តជាដើម ដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានធ្វើដំណើររយៈពេល១០ ឆ្នាំមកហើយ ហើយយើងត្រូវបន្តដំណើរកម្មវិធីជាតិនេះរយៈពេល១០ ឆ្នាំទៅទៀត គឺពីឆ្នាំ២០២១ ដល់២០៣០ ដែលពេលនោះ យើងនឹងប្រមូលផ្ដុំទាក់ទងទៅ នឹងការផ្ទេរអំណាច និងធនធាន ទាំងធនធានមនុស្ស និងធនធានថវិកា។ ក្នុងន័យនេះ សម្ដេចបានស្នើរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ត ដើម្បីចូលរួមក្នុងការនយោបាយកំណែទម្រង់នេះឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។
ទាក់ទងទៅនឹងការកសាងធនធានមនុស្សនេះ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា វិមជ្ឈការ និងវិសហមជ្ឈការទាមទារឱ្យរៀបចំនូវធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានបទពិសោធន៍ បើមិនដូច្នោះទេ នៅពេលមានការផ្ទេរអំណាច ផ្ទេរធនធាន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយអនុវត្តមិនបាន ធ្វើឲ្យគោលនយោបាយនេះបរាជ័យ ហើយការកំណែទម្រង់ទាំងមូលមានបញ្ហា និងប្រឈមឧបស័គ្គ។
បើតាមសម្ដេចក្រឡាហោម ស ខេង កាលពីមុនយើងពិបាករកមនុស្សឈរឈ្មោះណាស់ សម្រាប់ការបោះឆ្នោត ឃុំ សង្កាត់ ប៉ុន្តែមកដល់ពេលនេះមិនខ្វះទេ សម្រាប់អ្នកឈរឈ្មោះនៅថ្នាក់ឃុំ សង្កាត់ បើទោះបីជាការឈរឈ្មោះនេះ គឺជាបញ្ហាគណបក្សក៏ដោយ ក៏ជាបញ្ហាដែលរដ្ឋបាលជាតិទទួលខុសត្រូវដែរ។ សម្តេចបន្តថា ពេលនេះ យើងមិនពិបាករកមនុស្សដែលមានសញ្ញាបត្រទៅឈ្មោះនោះទេ ត្រឹមកម្រិតឌីប្លូម ឬបាក់ឌុប ។ យ៉ាងណាមិញ អភិបាល អភិបាលរង និងក្រុមប្រឹក្សាស្រុក ខណ្ឌ ខេត្ត ក៏ដូចគ្នា ត្រូវតែរៀបចំអ្នកដែលមានសមត្ថភាពមានលទ្ធភាព ក្នុងការចាត់ចែងការងារតាមការប្រគល់ភារកិច្ច។

សម្ដេចក្រឡាហោម ស ខេង ឲ្យដឹងដែរថា មានខេត្តមួយចំនួនបានគិតគូរពីចម្ងាយរួចហើយ និងបានបញ្ជូនមន្ត្រីជាយុវជន ដែលបានរៀនសូត្រចប់បរិញ្ញាបត្រចុះទៅធ្វើការនៅមូលដ្ឋាន នៅថ្នាក់ស្រុក នៅការិយាល័យថ្នាក់ស្រុកជាដើម ហើយមួយរយៈក្រោយមក គេបានស្រង់ឈ្មោះអ្នកទាំងនោះ ដើម្បីតែងតាំងជាអភិបាលរងស្រុក និងអភិបាលស្រុក រហូតអភិបាលរងខេត្ត និងអភិបាលខេត្តជាដើម។ សម្ដេចបន្តថា ការទទួលខុសត្រូវរបស់មន្ត្រីថ្នាក់ក្រោមជាតិ ព្រះរាជក្រឹត្យបានទម្លាក់ឱ្យរដ្ឋបាលខេត្តទទួលខុសត្រូវ ដូច្នេះយើងត្រូវគិតអំពីបញ្ហានេះពីចម្ងាយ ដើម្បីនៅពេលយើងត្រូវរកមនុស្សដាក់ក្នុងដំណែងនេះ ដំណើរនោះ នៅថ្នាក់ស្រុកក្តី នៅថ្នាក់ខេត្តក្តី ជួបបញ្ហាលំបាក ដោយសារតែយើងមិនបានគិតទុកជាមុន។
ជាមួយគ្នានោះសម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យអភិបាលរាជធានីខេត្តពិនិត្យមើលលើបញ្ហានេះ ដោយសម្ដេចអះអាងថា វាជាបញ្ហាអនាគតរបស់ជាតិយើង ហើយក៏ជាការបើកឱកាសឲ្យក្មួយៗប្អូនៗនិស្សិត ដែលបានរៀនសូត្រ ចូលមកប្រឡូកនៅក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ ទោះបីជាថ្នាក់ស្រុកក្តី ថ្នាក់រាជធានី ខេត្ត ក្តី។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ដែរថា ប្រទេសរបស់យើងនៅមិនទាន់មានធនធានមនុស្សសម្បូរហូរហៀរដូចប្រទេសគេដែលគ្មានសង្គ្រាមនោះទេ គ្រាន់តែថា មកដល់ពេលនេះយើងមិនខ្វះទេ ប៉ុន្តែបើខ្វះ គឺខ្វះដោយសារតែយើងមិនបានយកចិត្តទុកដាក់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


