សុខភាព
ជំនឿបុរាណមិនមែនខុសទាំងអស់ទេ ៤យ៉ាងនេះពេទ្យថាមានន័យចំពោះស្ត្រីមានផ្ទៃពោះ
ជំនឿមិនសមហេតុផលមួយចំនួនដែលចាស់ៗតែងលើកឡើងទាក់ទងនឹងស្ត្រីពពោះ ត្រូវពេទ្យបដិសេធថាជារឿងមិនត្រឹមត្រូវ។ តែបើក្រឡេកទៅមើលជំនឿទាំងប៉ុន្មានខាងក្រោមនេះ ត្បិតមិនត្រឹមត្រូវទាំងស្រុង ព្រោះតែង្កប់គំនិតអប់រំល្អដល់ស្ត្រីកំពុងមានផ្ទៃពោះ នេះបើតាមការបកស្រាយរបស់អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា៖
១- គេងស្ពឹក ធ្វើអ្វីយឺតយ៉ាវ ពិបាកកើតកូន

ចាស់ៗតែងតែនិយាយឲ្យម៉ាក់ៗពពោះដែលគេងស្ពឹក ពិបាកក្នុងការសម្រាលកូន ឬឈឺពោះយូរ។ ប៉ុន្តែក្បួនពេទ្យបកស្រាយថាមិនមែនទេ តែវាជាគំនិតអប់រំ ចង់ឲ្យស្ត្រីពពោះធ្វើការរហ័សរហួន ប្រៀបដូចជាការហាត់ប្រាណដែរ វាល្អសម្រាប់សុខភាព ព្រោះកាលណាម៉ាក់ៗមិនធ្វើអ្វីសោះសាច់ដុំមិនដំណើរការ ស្ពឹក ពិបាកក្នុងការសម្រាលមែន។
២- ងូតទឹកយប់ កូនថ្លោសពេក

ស្រីៗពពោះត្រូវចាស់ៗហាមមិនឲ្យងូតទឹកនៅពេលយប់ព្រលប់ឡើយ ព្រោះថាជាពេលអាកាសធាតុ និងទឹកចុះត្រជាក់ដូចគ្នា ងូតទៅធ្វើឲ្យកូនថ្លោសបាន។ ទោះជាការងូតទឹកយប់ មិនមែនជាមូលហេតុធ្វើឲ្យកូនថ្លោសក៏ដោយ តែបើគិតឲ្យដល់ទៅ ចាស់ៗមិនឲ្យងូតទឹកយប់ ព្រោះងងឹត ខ្លាចរអិលដួលនាំឲ្យប៉ះពាល់កូនក្នុងផ្ទៃ។
៣- មិនឲ្យឈរ ឬអង្គុយមាត់ទ្វារ

ទង្វើបែបនេះត្រូវបានចាស់ៗហាមប្រាមមិនឲ្យធ្វើឡើយ ព្រោះពួកគាត់មានជំនឿថា កូនកើតមកមិនផុតទ្វារមាស។ បើតាមការឲ្យដឹងពីគ្រូពេទ្យ ការអង្គុយនៅមាត់ទ្វារ មិនមែនធ្វើឲ្យកូនកើតមិនផុតឡើយ តែមាត់ទ្វារផ្ទះ ជាកន្លែងខ្ពស់មិនល្អចំពោះស្រីៗមានផ្ទៃពោះ ព្រោះបើមានបញ្ហាងងឹតមុខ នឹងធ្លាក់ចុះមកក្រោមបាន។
៤- មើលរូបស្អាតៗ ដើម្បីឲ្យកូនកើតមកស្អាត និងចៀសវាងរឿងដ៏គួរឲ្យខ្លាច
ពីមុនចាស់ៗតែងតែឲ្យអ្នករៀបការរួចថ្មីថ្មោងបិទរូបតួសម្ដែងស្អាតៗគ្រប់ជាតិសាសន៍ ដើម្បីពេលមានកូនធ្វើឲ្យកូនស្អាតដូច។ ប្រសិនបើមើលរឿងចាស់ៗតែងហាមមិនឲ្យមើលរឿងខ្មោច ឬរឿងរន្ធត់ណាមួយឡើយ ព្រោះខ្លាចកូនកើតទៅរកមនុស្សក្នុងរឿងទាំងនោះ។ សម្រាប់ក្រុមអ្នកស្រាវជ្រាវវិញ បានពន្យល់ថា មើលរូបស្អាតៗធ្វើឲ្យស្រីៗមានអារម្មណ៍ល្អ ឯការមើលរឿងគួរឲ្យខ្លាច ឬរន្ធត់អាចធ្វើឲ្យម៉ាក់ៗមានភាពតានតឹងច្រើន ហើយភាពតានតឹងនោះអាចនាំឲ្យមានលំហូរឈាមខុសប្រក្រតី៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មូលហេតុនេះហើយទើបចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស
ចុចអាន៖ តើស្រ្តីមានផ្ទៃពោះ គួរចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ដែរទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


