តើស្រ្តីមានផ្ទៃពោះ គួរចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ដែរទេ?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

តើស្រ្តីមានផ្ទៃពោះ គួរចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ដែរទេ?

បានផុស

នៅ

ប្រជាពលរដ្ឋដែលមានវ័យចំណាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយផងដែរ ស្ថិតក្នុងចំណោមក្រុមមនុស្សដែលក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទើបតែចេញ សេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះដែរ មានសំណូរថា តើស្រ្តីកំពុងពពោះ គួរតែទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែរឬក៏អត់។

This image has an empty alt attribute; its file name is Pregnant_woman_with_mask_getting_vaccine_resized.jpg

នៅពេលវ៉ាក់សាំងកូវីដចាប់ផ្តើមដាក់ឲ្យចាក់ជាលើកដំបូង​ អង្គការសុខភាពពិភពលោកបានព្រមានថា វ៉ាក់សាំងមិនគួរត្រូវបានប្រើលើស្ត្រីមានផ្ទៃពោះទេ ដោយសារតែខ្វះភស្តុតាងអំពីសុវត្ថិភាពនិងប្រសិទ្ធភាព។

ក្រោយមក អង្គការនេះបានផ្លាស់ប្តូរដំបូន្មានរបស់ខ្លួនវិញ ហើយនិយាយថា វ៉ាក់សាំងអាចចាក់ចំពោះស្រ្តីម្នាក់ផ្ទៃពោះប្រកបដោយសុវត្ថិភាព។

This image has an empty alt attribute; its file name is pregnant-woman-holding-belly.jpg

បន្ថែមពីលើនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ, មហាវិទ្យាល័យរោគស្ត្រីនិងអង្គការសង្គមវេជ្ជសាស្ត្រម្តាយនិងទារកក៏បាននិយាយផងដែរថា វ៉ាក់សាំងគួរតែត្រូវបានចាក់ជូនស្ត្រីមានផ្ទៃពោះ។

នេះគឺដោយសារតែស្រ្តីមានផ្ទៃពោះ មានហានិភ័យខ្ពស់នៃការមានជំងឺធ្ងន់ធ្ងរឬស្លាប់ប្រសិនបើពួកគេឆ្លងជំងឺកូវីដ១៩ បើប្រៀបធៀបទៅនឹងស្ត្រីមិនមានផ្ទៃពោះដែលមានអាយុដូចគ្នា។

Map: Here are the states where pregnant women can get the Covid vaccine now

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនិយាយថា ស្ត្រីមានផ្ទៃពោះគួរតែពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេជាមុនសិន និងគួរទទួលបានព័ត៌មានអំពីហានិភ័យដែលអាចកើតមាននៅពេលចាក់វ៉ាក់សាំង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ម្តាយចាក់វ៉ាក់សាំងកូវីដ អាចបញ្ជូនអង់ទីគ័រ ទៅកូន តាមរយៈការបំបៅដោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services