ព័ត៌មានជាតិ
អភិបាលរាជធានី អំពាវនាវប្រជាពលរដ្ឋតាមដងស្ទឹងព្រែកត្នោត ប្រុងប្រយ័ត្នខ្ពស់ ចាប់ពីស្អែក
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលាខាងមុខនេះ ព្រោះទឹកអាចនឹងឡើងខ្ពស់លិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។

ការអំពាវបែបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ ខណៈដែរលោកអភិបាលចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឱ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ស្របពេលដែលមាន ការបើទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ចំនួន ៥ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។

បន្ថែមពីនេះ លោក ឃួង ស្រេង បានធ្វើការស្នើសុំទៅដល់ក្រសួងធនទឹក និងឧត្តុនិយម បង្វែរទឹក កុំឱ្យជន់លិចរាជធានីភ្នំពេញ ដោយហេតុថា ការជន់លិចរាជធានីភ្នំពេញ គឺពិតជាធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ។
លោក ឃួង ស្រេង បានបញ្ជាក់ថា យើងមិនបានគេចវេសពីបញ្ហានោះទេ។ ប៉ុន្តែបើគិតពីបញ្ហាសេដ្ឋកិច្ច ខណៈលិចរាជធានីភ្នំពេញ វាពិតជាធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាង នៅតាមខេត្តពាក់ព័ន្ធ។ ហេតុដូចនេះទើបលោក ស្នើសុំទៅអាជ្ញាធរខេត្តកំពង់ស្ពឺ សូមឱ្យមានការយល់។ លោកបានបញ្ជា ឱ្យមន្ទីរធនធានទឹក និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយនេះ។

ដោយឡែកភ្នំពេញកន្លះខែកន្លងមកនេះ ទាំងអាជ្ញាធររាជធានីភ្នំពេញ ទាំងអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធ បានធ្វើកិច្ចការងារនេះយ៉ាងសកម្មដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយ បណ្ដាលមកការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនេះ។ បន្ថែមពីលើនេះទៀត លោក ឃួង ស្រេង បានស្នើសុំទៅកម្លាំង កងអង្គរក្ស នូវកម្លាំងប្រមាណ ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ធ្វើការងារនេះ។ ក្រៅពីនេះក្រសួងធនធានទឹកក៏បានដល់នូវអេស្កាវ៉ាទ័រចំនួន ១៥ គ្រឿង ដើម្បីទប់ទំនប់ ទប់ស្កាត់នូវការលិចលង់នេះ។

លោកអភិបាលរាជធានីបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹង តាមតំបន់ភ្នំ ពិតជាមិនងាយស្រួលគ្រប់គ្រងបាន ដូចទឹកទន្លេជន់លិចនោះទេ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ តុលាខាងមុខនេះ ចំណែកអាជ្ញាធរគឺនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ បានន័យថា មានហានិភ័យអ្វី គឺយើងអាចជួយពួកគាត់បានភ្លាមៗ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


