ព័ត៌មានជាតិ
មិនថារាជធានី-ខេត្ត ជំងឺអេដស៍ នៅតែជាគោលដៅមុតស្រួចក្នុងការចូលរួមប្រយុទ្ធប្រឆាំងទោះបីក្នុងសម័យកូវីដក្ដី
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា មិនថារាជធានីខេត្តឡើយ បញ្ហាជំងឺអេដស៍នៅតែជាគោលដៅមុតស្រួចក្នុងការចូលរួមប្រយុទ្ធប្រឆាំងដដែល ទោះបីក្នុងសម័យកូវីដក្ដី គឺរាជរដ្ឋាភិបាលមិនបង្អង់ដៃនោះទេ។
លោក ឈួរ សុបញ្ញា លើកឡើងបែបនេះនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ក្នុងពេលបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១០ ឆ្នាំ២០២១ ប្រចាំខែតុលា នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមានលោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមវីដេអូខនហ្វឺរេន(Zoom)។

លោក ឈួរ សុបញ្ញា បានថ្លែងថា ជុំវិញបញ្ហានេះ ប្រជាជនក្រីក្រ និងងាយរងគ្រោះប្រមាណជាងនៅសល់រាប់សែននាក់គ្រួសារទៀតកំពុងបន្តទៅទទួលសាច់ប្រាក់របស់រាជរដ្ឋាភិបាល ក្នុងនោះមានបងប្អូនមានផ្ទុកជំងឺអេដស៍ផងដែរ ដែលសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានេះ គឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។
លោកថ្លែងបន្តថា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បាននឹងកំពុងបើកផ្តល់ប្រាក់របបគោលនយោបាយប្រចាំខែ សម្រាប់ជនពិការជាអតីតយុទ្ធជនរាប់ម៉ឺននាក់ និងបានផ្តល់ជាប្រាក់របបគោលនយោបាយសម្រាប់ជនពិការក្រីក្រ តាមសហគមន៍រាប់ម៉ឺននាក់ផងដែរ។ រយៈពេលជាង២ឆ្នាំហើយរាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលក្នុងនោះបានឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានកុមារអាយុចាប់ពី០ទៅ៥ឆ្នាំ មនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ សមាជិកគ្រួសារដែលមានជំងឺអេដស៍ និងជាពិសេសជនពិការ ដែលងាយរងគ្រោះទាំងអស់ នឹងទទួលបានការឧបត្ថម្ភបន្ថែមទៅក្នុងគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ ជាគោលការណ៍ទទួលបាន១២០,០០០៛/ខែ សម្រាប់នៅទីប្រជុំជន និងរាជធានីភ្នំពេញទទួលបាន៨០,០០០៛/ខែ សម្រាប់នៅជនបទ។ ម្យ៉ាងវិញទៀត ក្រោយពីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ រាជរដ្ឋាភិបាលបានសម្រេចបានជិត១០០%ហើយ ដោយមានប្រជាជនក្រីក្រ និងងាយរងគ្រោះប្រមាណជិត៣លាននាក់ ស្មើនឹងជិត៧០ម៉ឺន គ្រួសារបានទៅទទួលថវិកាពីរាជរដ្ឋាភិបាលរួចហើយ នៅសល់គ្រួសារមួយចំនួនទៀតកំពុងបន្តទៅទទួលរៀងរាល់ខែ ដោយមិនរាជរដ្ឋាភិបាលមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់នៅឯកាឡើយ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


