ព័ត៌មានអន្ដរជាតិ
អាមេរិក បង្កើនប្រតិបត្តិការនៅ សមុទ្រចិនខាងត្បូង (មានវីដេអូ)
បើយោងតាមការស្រាវជ្រាវថ្មីពីប្រទេសចិនបានបង្ហាញថា នៅឆ្នាំនេះ សហរដ្ឋអាមេរិក បានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។

វិទ្យាស្ថានគំនិតផ្តួចផ្តើមស៊ើបអង្កេតសមុទ្រចិនខាងត្បូង (SCSPI) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា យោធាអាមេរិកបានធ្វើការហោះហើរឈ្លបយកការណ៍ចំនួន ៥២ លើកនៅលើសមុទ្រចិនខាងត្បូងក្នុងខែតុលា។
យ៉ាងណាក្តី ចំនួនជើងហោះហើរឈ្លបយកការណ៍នៅក្នុងខែតុលា បានធ្លាក់ចុះពី ៦២លើកដែលបានកត់ត្រានៅក្នុងខែកញ្ញា ប៉ុន្តែវិទ្យាស្ថាននេះបាននិយាយថា ប្រតិបត្តិការយោធាអាមេរិកផ្សេងទៀតនៅក្នុងសមុទ្រចិនខាងត្បូង កំពុងកើនឡើងកាន់តែខ្លាំង។
លោក Wu Shicun ប្រធានវិទ្យាស្ថានជាតិសម្រាប់ការសិក្សាសមុទ្រចិនខាងត្បូង បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការហោះហើរឈ្លបយកការណ៍ជាង ៥០០លើក នៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ ហើយចំនួនសរុបបានកើនឡើងដល់ជាង ២,០០០ លើកបើបូករួមទាំងប្រតិបត្តិការលើសមុទ្រលឿង និងសមុទ្រចិនខាងកើត។

កាលពីឆ្នាំមុន អាមេរិកបានអនុវត្តការហោះហើរតិចជាង ១,០០០លើក ប៉ុណ្ណោះ។
លោក Wu បន្តថា ហានិភ័យនៃគ្រោះថ្នាក់រវាងចិន និងអាមេរិកកំពុងកើនឡើង ហើយលោកបានអំពាវនាវឲ្យភាគីទាំងពីរ ពន្លឿនកិច្ចពិភាក្សាអំពីក្រមសីលធម៌។
បន្ថែមពីលើក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះ Carl Vinson, SCSPI បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះចំនួនបីគ្រឿងផ្សេងទៀតគឺ Theodore Roosevelt, Nimitz និង Ronald Reagan ទៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ។

រួមគ្នាជាមួយនឹងនាវាចម្បាំងពីរគ្រឿងគឺ USS Makin Island និង USS Essex, នាវាកងទ័ពជើងទឹកអាមេរិក បានឆ្លងកាត់សមុទ្រចិនខាងត្បូងចំនួន ១១លើកក្នុងឆ្នាំនេះ ។
សហរដ្ឋអាមេរិក ក៏បានដាក់ពង្រាយផងដែរនូវយន្តហោះទម្លាក់គ្រាប់បែក B-52H និង B-1B លើដែនទឹកដែលមានជម្លោះចំនួន ១៤ដងក្នុងឆ្នាំនេះ រួមជាមួយនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ១១ដង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asian One
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


