Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងកំពង់ផែចិន ផ្អាកការជួញដូរអាហារក្លាស្សេ បន្ទាប់ពីផ្ទុះកូវីដ

បានផុស

នៅ

ទីក្រុងកំពង់ផែ Dalian របស់ប្រទេសចិន បានបញ្ជាឲ្យអាជីវកម្ម គ្រប់គ្រងអាហារត្រជាក់ និងក្លាសេ្សដែលនាំចូលទាំងអស់ ត្រូវផ្អាកប្រតិបត្តិការ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុន។

ទីក្រុងនៅឆ្នេរសមុទ្រភាគឦសានប្រទេសចិនមួយនេះ បានរាយការណ៍ពីការឆ្លងកូវីដជាង ៨០ ករណីក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ដោយករណីមុនគេគឺជាបុគ្គលិកនៅក្នុងឃ្លាំងមួយនៅតំបន់ Zhuanghe នៃទីក្រុងកាលពីថ្ងៃទី៤ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតគាំទ្រដោយរដ្ឋ Global Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរក្នុងតំបន់ បានចេញការបញ្ជានេះកាលពីថ្ងៃចន្ទទី៨ខែវិច្ឆិកា។

ខុសពីប្រទេសដទៃ ចិននិយាយថា អាហារក្លាសេ្សគឺបង្កហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ហើយអាជ្ញាធរបដិសេធទំនិញមកពីក្រៅប្រទេសប្រសិនបើមេរោគនេះ ត្រូវបានរកឃើញនៅលើប្រអប់ ថ្វីបើអង្គការសុខភាពពិភពលោកនិយាយថា អាហារ និងប្រអប់មិនមែនជាផ្លូវចម្លងដែលគេសន្មត់ក៏ដោយ។

Dalian គឺជាកំពង់ផែឈានមុខគេសម្រាប់ការដឹកជញ្ជូនអាហារសមុទ្រ ក៏ដូចជាផ្លែឈើ និងសាច់មួយចំនួនផងដែរ។

វិស័យម្ហូបអាហាររបស់ទីក្រុង Dalian បានប្រឈមនឹងការរអាក់រអួលយ៉ាងខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានចេញនូវតម្រូវការថ្មីសម្រាប់ឃ្លាំងផ្ទុករបស់ត្រជាក់ ដោយសារតែហានិភ័យនៃមេរោគឆ្លងចូលប្រទេសតាមអាហារដែលនាំចូល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asia One

ចុចអាន៖ មានវ៉ាក់សាំងចាក់ហើយ ពេលនេះ WHO ព្រមានខ្វះសឺរ៉ាំងវិញម្តងនៅឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម