ព័ត៌មានអន្ដរជាតិ
នេះរបៀបប្រើថ្នាំព្យាបាលកូវីដ Molnupiravir និងថ្នាំរបស់ក្រុមហ៊ុន Pfizer
ក្រសួងសុខភាពសាធារណៈថៃបានពន្យល់ពីភាពខុសគ្នារវាងថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck និងថ្នាំ Paxilvid របស់ក្រុមហ៊ុន Pfizer ដែលថ្នាំទាំងពីរនេះជួយកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរ និងការស្លាប់ពីជំងឺកូវីដ ១៩ ។

ទន្ទឹមនោះលោកវេជ្ជបណ្ឌិត Atthasit Srisubat អ្នកប្រឹក្សាជាមួយនាយកដ្ឋានវេជ្ជសាស្ត្ររបស់ក្រសួងបាននិយាយថា ថ្នាំទាំងពីរនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការផ្ទុកមេរោគនៅក្នុងខ្លួនអ្នកជំងឺ ទោះបីជាថ្នាំ Paxilvid ត្រូវប្រើរួមគ្នាជាមួយថ្នាំប្រឆាំងមេរោគមួយផ្សេងទៀតគឺ Ritonavir ដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងក៏ដោយ ។
នេះជាព័ត៌មានលម្អិតខ្លះៗអំពីថ្នាំព្យាបាលកូវីដទាំងពីរ ៖
ថ្នាំ Molnupiravir
- លេបតាមមាត់ ដើម្បីព្យាបាលរោគសញ្ញាគ្រុនផ្តាសាយ
- មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគជាច្រើនប្រភេទ
- ការស្រាវជ្រាវបង្ហាញថា ថ្នាំនេះកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យបាន ៥០ ភាគរយ និងការស្លាប់បាន ១០០ ភាគរយ
- កម្រិតប្រើគឺ ៤ គ្រាប់ ២០០ មីលីក្រាម ។ ថ្នាំ Molnupiravir លេប ២ ដងក្នុងមួយថ្ងៃ (រៀងរាល់ ១២ ម៉ោងម្ដង) រយៈពេល ៥ ថ្ងៃ

ថ្នាំ Paxilovid
- ក្រុមហ៊ុន Pfizer បានប្រកាសថា ថ្នាំដែលប្រើរួមគ្នាជាមួយថ្នាំ Ritonavir គឺមានប្រសិទ្ធភាពដល់ទៅ ៨៩ ភាគរយក្នុងការកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ និងការស្លាប់ ។
- លេប ២ ដងក្នុងមួយថ្ងៃរយៈពេល ៥ ថ្ងៃដូចគ្នា
- ថ្នាំ Paxilvid រារាំងសកម្មភាពនៃអង់ស៊ីម Protease និងរារាំងការបង្កើតប្រូតេអ៊ីន

គួរបញ្ជាក់ថា ថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer អាចនឹងមានលក់នៅលើទីផ្សារក្នុងរយៈពេលពីរបីខែខាងមុខ ខណៈថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck អាចនឹងមានលក់លើទីផ្សារនៅចុងឆ្នាំនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


