កីឡា
អ្នកលេងគុនចម្រុះ ចាន់ រតនា ប្រាប់ពីដំណឹងទៅប្រកួតនៅ ONE ជាថ្មី
អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា មិនបានទៅប្រកួតរយៈពេលជិត១ឆ្នាំហើយ ចាប់តាំងពីរូបគេបានប្រកួតលើកចុងក្រោយបំផុត ONE Championship កាលពីខែធ្នូ ឆ្នាំ២០២០នៅប្រទេសសិង្ហបុរី។
ការប្រកួតចុងក្រោយ ចាន់ រតនា បានចាញ់កីឡាករចិន Wei Xie ក្នុងទឹកទី៣ក្នុងព្រឹត្តិការណ៍ប្រកួត ONE: Collison Course កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។ រយៈពេលជិត១ឆ្នាំចុងក្រោយនេះ អ្នកគាំទ្រពិតជាទន្ទឹងរង់ចាំវត្តមានរបស់អ្នកលេងគុនចម្រុះរូបនេះលេចមុខប្រកួតជាថ្មីណាស់។

តាមពិតទៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះមិនមែនគ្មានការផ្គូផ្គងឲ្យកីឡាករកម្ពុជារូបនេះទៅប្រកួតទេ ប៉ុន្តែដោយសារបញ្ហាវិបត្តិកូវីដ-១៩មិនអំណោយផលទើបការផ្គូផ្គងត្រូវបានផ្អាកវិញជាបន្តបន្ទាប់។
ចាន់ រតនា បានឲ្យដឹងថា កាលពីប៉ុន្មានខែមុន ខាងកម្មវិធីបានផ្គូផ្គងឲ្យប្រកួតជាមួយកីឡាករឥណ្ឌូណេស៊ី Eko Roni Suputra។ ពេលនោះមានការចាប់អារម្មណ៍ខ្លាំងទាំងអ្នកគាំទ្រកម្ពុជា និងឥណ្ឌូណេស៊ី ពីព្រោះកីឡាករឥណ្ឌូណេស៊ីរូបនេះចង់សងសឹកឲ្យមិត្តរួមជាតិ២ដែលធ្លាប់ចាញ់រូបគេក្នុងទឹកទី២ដូចគ្នា ប៉ុន្តែស្ថានភាពកូវីដមិនប្រសើរធ្វើឲ្យការផ្គូផ្គង់នោះត្រូវបានផ្អាកវិញ។
បន្ទាប់មកកាលពីខែតុលាកន្លងទៅនេះ ចាន់ រតនា ត្រូវបានផ្គូផ្គងជាថ្មីឲ្យជួបនឹងកីឡាករចិនម្នាក់ទៀត ប៉ុន្តែការផ្គូផ្គងមិនទាន់ត្រូវបានប្រកាសជាផ្លូវការផង ក៏ត្រូវបានផ្អាកវិញដោយសារនៅប្រទេសសិង្ហបុរីដែលជាកន្លែងរៀបចំការប្រកួតនៅតែមានហានិភ័យខ្ពស់នៃកូវីដ-១៩។

ចាន់ រតនា បាននិយាយថា «ស្តាយដែរ តាមពិតត្រូវបានទៅប្រកួតហើយ តែខកខានវិញ ព្រោះបញ្ហាកូវីដ។ យ៉ាងណា ខ្ញុំនៅតែខំប្រឹងហ្វឹកហាត់រហូត។ និយាយទៅតាំងពីដើមឆ្នាំមក ខ្ញុំនៅតែបន្តហ្វឹកហាត់រហូត»។
បើទោះបីជាការផ្គូផ្គងពីរបីលើកត្រូវបានផ្អាក ប៉ុន្តែអ្នកលេងគុនកម្ពុជាដែលត្រូវបានគេចាត់ទុកលេចធ្លោជាងគេលើឆាកអន្តរជាតិសង្ឃឹមទទួលបានដំណឹងល្អនៅដើមឆ្នាំ២០២២ ពីព្រោះស្ថានភាពកូវីដ-កាន់តែល្អប្រសើរហើយ។
សូមបញ្ជាក់ថា ចាន់ រតនា ធ្លាប់បានទៅប្រកួតនៅសង្វៀនអន្តរជាតិ ONE Championship ចំនួន១១ដងក្នុងនោះទទួលបានជ័យជម្នះ៧ដង និងចាញ់៤ដង។ ក្នុងចំណោមចាញ់៤លើកនោះគឺ១លើកត្រូវបានកាត់ក្តីឲ្យចាញ់ សំអាង ឌុន ដោយសារវ៉ៃខុសបច្ចេកទេស និង៣លើកទៀតចាញ់កីឡាករចិន៕


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន