ព័ត៌មានជាតិ
លោក ម៉ៅ ធនិន ណែនាំមន្ត្រីក្រោមឱវាទ ត្រូវបម្រើសេវាជូនពលរដ្ឋ ប្រកបដោយចំណេះដឹង វិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់
លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំណុះសាលាខេត្តកំពត។
ពិធីក៏មានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព មន្ត្រីរាជការ ចំណុះសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោកអភិបាលខេត្តកំពត បានសម្ដែងនូវការកោតសសើរ ចំពោះមន្ត្រីរាជការសាលាខេត្តគ្រប់ឋានានុក្រម ដែលកន្លងមកបានខិតខំបំពេញភារកិច្ចបម្រើសេវា ជូនប្រជាពលរដ្ឋបានល្អប្រសើរ។
លោក ម៉ៅ ធនិន បានបញ្ជាក់ទៀតថា ក្នុងនាមមន្ត្រីរាជការ ត្រូវបំពេញភារកិច្ចបម្រើសេវា ជូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវកត្តាសាមគ្គីភាព ក្នុងនាមគ្រួសារមន្ត្រីរាជការ។
លោកអភិបាលខេត្ត បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះប្រទេសយើង មានសន្តិភាពពេញបរិបូរណ៍ ដែលបានមកពីការយកជីវិតទៅប្តូរ របស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារនូវសន្តិភាពដ៏មានតម្លៃនេះ ឲ្យបានគង់វង្ស ដើម្បីកូនចៅជំនាន់ក្រោយរបស់យើង។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដោយម្នាក់ៗ ទទួលបានថវិកាចំនួន ៥០ម៉ឺនរៀល អង្ករ ១បាវ ៥០គ.ក មី ១កេះ និងត្រីខ ១យួរ៕
អត្ថបទ៖ សេង ណារិទ្ធ




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


