ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ចេញសេចក្តីណែនាំការប្រើប្រាស់ថ្នាំគ្រាប់កូវីដ Molnupiravir
និយតករឱសថរបស់សហភាពអឺរ៉ុប (EU) បានចេញសេចក្តីណែនាំស្តីពីការប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដលេបតាមមាត់ ដែលបង្កើតឡើងដោយក្រុមហ៊ុនអាមេរិកចំនួន ២ ។

កាលពីខែមុនទីភ្នាក់ងារឱសថអឺរ៉ុបក៏បានចាប់ផ្តើមពិនិត្យថ្នាំ Molnupiravir សម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់លើទីផ្សារផងដែរ ។
ទីភ្នាក់ងារបាននិយាយថា ការពិនិត្យឡើងវិញនៃទិន្នន័យបង្ហាញថា ថ្នាំនេះបានកាត់បន្ថយហានិភ័យនៃការសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់បាន ៥០ ភាគរយ នៅពេលដែលបានប្រើប្រាស់ក្នុងរយៈពេល ៥ ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមចេញរោគសញ្ញា ។

ទីភ្នាក់ងារនេះនិយាយថា ខ្លួនបានចេញដំបូន្មានដើម្បីជួយដល់អាជ្ញាធរ ដែលអាចអនុម័តការប្រើប្រាស់ថ្នាំនេះជាបន្ទាន់ចំពោះមនុស្សពេញវ័យ ចំពេលមានការកើនឡើងអត្រាឆ្លង និងការស្លាប់នៅក្នុងសហភាពអឺរ៉ុប ។
គួរបញ្ជាក់ថា ថ្នាំ Molnupiravir ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Ridgeback Biotherapeutics ។ វាត្រូវបានបង្កើតឡើងដើម្បីការពារការកើនឡើងមេរោគឆ្លងនៅក្នុងខ្លួនមនុស្ស ហើយកន្លងមកនិយតករអង់គ្លេសក៏បានអនុញ្ញាតឲ្យប្រើប្រាស់របស់ខ្លួននៅដើមខែនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


