Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចេញការព្រមាន កុំឲ្យធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ និង ដាណឺម៉ាក

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) និងក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី២២ខែវិច្ឆិកា បានណែនាំ ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាក ដោយសារតែការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះ។

US issues 'Do Not Travel' Covid-19 warning for Germany, Denmark - VnExpress  International
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CDC បានដាក់សេចក្តីណែនាំអំពីការធ្វើដំណើររបស់ខ្លួនទៅដល់ “កម្រិតទីបួន៖ ខ្ពស់បំផុត” សម្រាប់ប្រទេសអឺរ៉ុបទាំងពីរ ដោយប្រាប់ជនជាតិអាមេរិកថា ពួកគេគួរតែចៀសវាងការធ្វើដំណើរទៅទីនោះ ចំណែកក្រសួងការបរទេស ក៏បានចេញសេចក្តីណែនាំ “កុំធ្វើដំណើរ” ទៅប្រទេសទាំងពីរនេះផងដែរ។

បច្ចុប្បន្ន CDC បានចុះបញ្ជីគោលដៅប្រហែល៧៥កន្លែងនៅទូទាំងពិភពលោក ក្នុងកម្រិតទី៤ ដោយប្រទេសអឺរ៉ុបជាច្រើននៅក្នុងបញ្ជីរួមមាន អូទ្រីស អង់គ្លេស បែលហ្ស៊ិក ក្រិក ន័រវេស ស្វីស រូម៉ានី អៀរឡង់ និងសាធារណរដ្ឋឆេក។ រីឯប្រទេស​កម្រិត​ទី​បួន​នៅ​អាស៊ី​រួម​មាន​សិង្ហបុរី និង​ម៉ាឡេស៊ី។

US issues 'Do Not Travel' warning for Germany, Denmark amid rising COVID-19  cases | World News | Zee News

ចំនួនករណីនៅក្នុងប្រទេសអាល្លឺម៉ង់ បាននិងកំពុងកើនឡើង ជាពិសេសក្នុងចំណោមមនុស្សចាស់ ដែលការចាក់វ៉ាក់សាំងកូវីដពីរដូសដំបូងគឺចាប់ផ្តើមនៅដើមឆ្នាំនេះ និងក្នុងចំណោមកុមារដែលមិនមានសិទ្ធិទទួលការចាក់វ៉ាក់សាំង។

កាលពីដើមខែនេះ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា បណ្តាប្រទេសនៅអ៊ឺរ៉ុប ត្រូវតែប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង ចំពេលដែលការស្លាប់ និងករណីឆ្លងថ្មីកំពុងកើនឡើងខ្លាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក រកឃើញ វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី មានសមត្ថភាពគេចផុតប្រព័ន្ធភាពស៊ាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម